Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅរសៀលថ្ងៃនេះ ប្រកាសឲ្យចូលកាន់តំណែងស្នងការនគរបាលថ្មីខេត្តស្ទឹងត្រែង, លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា

  • បោះពុម្ព

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសតែងតាំងឲ្យកាន់តំណែង ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា អត្ថលេខ 57282 ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ដែលត្រូវចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ជាអតីតមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយក្រោយមកបានទៅបម្រើការងារជានាយនគរបាល នៅខេត្តស្ទឹងត្រែងកាលពីចុងឆ្នាំ២០១២ និងក្រោយមកត្រូវបានតែងតាំងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ទទួលផែននគរបាលចរាចរណ៍ផ្លូវគោក៕

ដកស្រង់ពី៖ Fresh News