បណ្តាញសង្គម

កម្ពុជារៀបចំ​កម្មវិធី​ប្រកួត «ធីតាឯក​សង្គ្រាន្ត» លើកដំបូង ខណៈ​ជយលាភី​នឹង​មាន​ឱកាស​សម្តែង​ក្នុង​វីដេអូ​ឆ្នាំថ្មី របស់​ទូរទស្សន៍​ជាតិ​កម្ពុជា

(ភ្នំពេញ)៖ ខុសប្លែកពីឆ្នាំមុនៗសម្រាប់ឆ្នាំថ្មីនេះ ទេពធីតាដែលសម្តែងក្នុងវីដេអូឆ្នាំថ្មី នឹងជ្រើសចេញពីការប្រកួត «ធីតាឯកសង្រ្គាន្ត» ឆ្នាំ២០២០។

កម្មវិធីប្រកួត «ធីតាឯកសង្រ្គាន្ត» ជាកម្មវិធីដំបូង ដែលមិនធ្លាប់មានពីមុនមក ផ្តល់ឱកាសដល់ស្ត្រីខ្មែរ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លេចវត្តមានក្នុងវីដេអូទេវតាឆ្នាំថ្មីនេះ។

ជាការកត់សម្គាល់ កម្មវិធី «ធីតាឯកសង្រ្គាន្ត» មានការចូលរួមសហការណ៍ និងបានការគាំទ្រពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរស្សន៍ជាតិកម្ពុជា។

កម្មវិធីប្រកួតប្រជែងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះនៅ ផ្សារទំនើប អ៉ីអន សែនសុខ។ គួរជម្រាបថា សម្រាប់ការជ្រើសរើសនេះ បើកទទួលពាក្យស្នើសុំរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ចំពោះបេក្ខនារីដែលទទួលបានជយលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

១. បេក្ខនារីដែលទទួលបានជយលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៣០០០ដុល្លា

២. បេក្ខនារីដែលទទួលបានជយលាភី២ ទទួលបានទឹកប្រាក់ ២០០០ដុល្លារ ៣. បេក្ខនារីដែលទទួលបានជយលាភីលេខ៣ ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ អមជាមួយនឹងវិញ្ញាបនបត្រ សម្រាប់បេក្ខនារីដែលទទួលបានជយលាភីពីលេខ៤ ដល់លេខ៧ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត អមជាមួយនឹងវិញ្ញាបត្រផងដែរ។

អ្វីដែលពិសេស បេក្ខនារីជយលាភីទាំង៧រូប សុទ្ធតែមានឱកាសសម្តែងក្នុងវីដេអូទេវតាឆ្នាំថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា៕