បណ្តាញសង្គម

ព្រះមហាក្សត្រ យាងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកមេសាង

(ព្រៃវែង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានសព្វព្រះរាជហឫទ័យយាងចុះសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជាពលរដ្ឋជាង ៦២០គ្រួសារ នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ព្រះវត្តមានដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រលើដែនដីស្រុកស្រែចម្ការនៅព្រឹកមិញនេះ ទទួលបានការថ្វាយព្រះរាជវឌ្ឍនកិច្ចប្រកបដោយការគោរព ស្រឡាញ់ និងនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងព្រះរាជដំណើរយាងចុះសួរសុខទុក្ខ ព្រះអង្គបានរៀបចំអាហារមួយចំនួនជូនកុមារជាង ៤០០នាក់ផងដែរ។

តាមព្រះរាជសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ព្រះមហាក្សត្រខ្មែរ បានយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមទីជបនបទ៕

ដកស្រង់ពី៖  Fresh News