Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យស៊ិចស៊ីខ្លាំងពេក តាមកញ្ចក់ទូរទស្សន៍

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវជាថ្មីម្ដងទៀតដល់នារីៗជាតារាដែលបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ឬក៏ដូចជាតាម Online កុំឲ្យស៊ិចស៊ីជ្រុលហួសហេតុខ្លាំងពេក។

ការប្រតិកម្មរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកើតមានឡើងបន្ទាប់ពីសម្ដេច បានឃើញតារាសម្ដែង និងចម្រៀង កញ្ញា រតនៈ ពិសី បានស្លៀកពាក់ស៊ិចស៊ីខ្លាំង ខ្លីក្រោមខើចលើ នៅក្នុងកម្មវិធីកម្សាន្ដរបស់ទូរទស្សន៍ Fresh News «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលចាក់ផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ (កម្មវិធីនេះចាក់ផ្សាយរៀងរាល់រាត្រីថ្ងៃសៅរ៍)។

ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចាក់ទុកការស្លៀកពាក់បែបនេះ ជារឿងមិនសូវសមរម្យ និងប៉ះពាល់ដល់តម្លៃស្ដ្រី ព្រមទាំងតម្លៃវប្បធម៌របស់ខ្មែរផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានថ្លែងទទូចយ៉ាងដូច្នេះថា «អប់រំគ្រប់ទូរទស្សន៍ហ្នឹង កុំឲ្យវាស៊ិចស៊ី លើក្រោមខ្លាំងជ្រុល។

ហើយនិយាយឡើងថា វប្បធម៌ខ្មែររលំរលាយ ចុះបើវប្បធម៌ខ្មែររលំរលាយ បើឯងទៅធ្វើអ៊ីចឹង វាមិនរលាយ»។ នៅក្នុងកម្មវិធីព្រឹកមិញនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មផងដែរ ចំពោះក្រុមមន្ដ្រីសិទ្ធិមនុស្ស ដែលបានបើកការរិះគន់ ចំពោះការហាមប្រាម មិនឲ្យស្លៀកពាក់ស៊ិចស៊ី។

សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នករិះគន់ទាំងនោះថា ពួកគេហ៊ានឲ្យក្រុមគ្រួសារសាច់ញាតិ ស្លៀកពាក់ស៊ិចស៊ីខ្លាំងបែបនេះដែរទេ?

សម្ដេចបានបន្ថែមថា បើពួកគេហ៊ានសម្ដេចជួយផ្សព្វផ្សាយឲ្យថែមទៀតផង។

សូមរំលឹកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ដ្រី កាលពីខែកុម្ភៈកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបំរាមមិនឲ្យនារីៗ Live លក់ផលិតផលតាមបណ្ដាញសង្គម Facebook ស្លៀកពាក់ស៊ិចស៊ីជ្រុលហួសហេតុពេកផងដែរ។

បន្ទាប់ពីបំរាមនេះស្ដ្រីឈ្មោះ ថៃ ស្រីនាង ដែលជាអ្នកលក់សម្លៀកបំពាក់ក្នុងរបស់នារីៗ ហើយតែងតែស្លៀកស៊ិចស៊ីខ្លាំងពេល Live លក់សម្លៀកបំពាក់ម្ដងៗ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ និងឃុំខ្លួនផងដែរ។

ការចាប់និងឈានដល់ការឃុំខ្លួននេះ បន្ទាប់ពី ថៃ ស្រីនាង មិនស្ដាប់នូវការអប់រំរបស់សមត្ថកិច្ច ហើយនៅតែផ្គើន ហើយផ្គើនទៀត បង្ហាញភាពស៊ិចស៊ីលក់ផលិតផលនារីៗ៕

ដកស្រង់ពី៖ Fresh News