បណ្តាញសង្គម

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរបុណ្យទន្លេ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០។

ក្នុងសារលិខិតខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់នៅលើគោលដៅទេសចរណ៍មួយចំនួន រួមមាន៖ ទីក្រុងបេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ពន្ធទ្រទ្រង់គ្រប់គ្រាន់

ជាទីក្រុងបណ្ដុំដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ មានចម្ការទំពាំងបាយជូរ និងសម្បូរទៅដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត៕

ដកស្រង់ពី៖Fresh News