បណ្តាញសង្គម

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិចំនួន ១៤រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការចំនួន៩ និងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិចំនួន ៥រូប។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានតម្លើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជូនមន្រ្តីយោធាជាន់ខ្ពស់ចំនួន៣រូបផងដែរ។

ដកស្រង់ពី៖ Fresh News