Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីវិធីដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល ១៤ថ្ងៃ ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ពីវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល។

នេះបើយោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

ក្រៅពីការបង្ហាញនីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលមូលដ្ឋាន ត្រូវតាមឃ្លាំមើលជានិច្ចដើម្បីឲ្យប្រាកដថា បុគ្គលដែលត្រូវបានធ្វើចត្តាឡីស័កដោយខ្លួនឯង អនុវត្តតាមត្រឹមត្រូវតាមការណែនាំនេះ។

ដកស្រង់ពី៖ Fresh News