Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី ដែលឧបត្ថម៥ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វិភាគទានរបស់លោកជំទាវ និងស្វាមី ពិតជាមានតំលៃសម្រាប់រួមចំណែកក្នុងការទប់ទល់សភាពការណ៍អាក្រក់ដ៏ធ្ងន់ធ្ងរដែលមិនត្រឹមតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ សូម្បីតែពិភពលោកទាំងមូលក៏កំពុងតែប្រឈមដែរ»។

ដកស្រង់ពី៖ Fresh News