Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមី ដែលឧបត្ថម៥ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា សម្តេចកំពុងពិចារណា ក្នុងការផ្អាកជាបណ្តោះអាសន្នចំពោះការចូលសួរសុខទុក្ខអ្នកទោស នៅក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

ថ្លែងក្រោយកិច្ចប្រជុំមួយ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅចំពោះមុខ យើងខ្ញុំកំពុងពិចារណាថា តើអាចនឹងសុំផ្អាកជាបណ្តោះអាសន្ន ចំពោះអ្នកដែលទៅសួរសុខទុក្ខ ទោះបីជានរណាទាំងអស់ ត្រូវផ្អាកសួរសុខទុក្ខក្នុងរយៈពេល១៤ថ្ងៃ»។

ដោយឡែកពាក់ព័ន្ធនឹងជនដែលត្រូវឃាត់ខ្លួនថ្មីៗ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា ក្រសួងក៏បានគិតគូរដើម្បីការពារខ្លាចក្រែងមានការឆ្លងពីពួកគេ ទៅកាន់អ្នកជាប់ឃុំផងដែរ។

គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។

រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។

កាលពីថ្ងៃទី០៨ ខែមីនា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការ៩ចំណុច សម្រាប់ឱ្យអង្គភាពចំណុះអនុវត្ត ដើម្បីទប់ស្កាត់ចំពោះការរីករាលដាលជំងឺកូវីដ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្រៅពីវិធានការទាំងនោះ ក្រសួងមហាផ្ទៃ ក៏បានសម្រេចផ្អាកសាលាបណ្តុះបណ្តាលនគរបាលទូទាំងប្រទេស និងបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ៕

ដកស្រង់ពី៖ Fresh News