Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ អបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង ឆ្នាំ២០២០

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ដើម្បីអបអរសាទរដល់ទិវាកម្ចាស់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដែលធ្វើោះឡើងក្រោមប្រធានបទ «ដល់ពេលដែលត្រូវបង្កើនល្បឿន ការឆ្លើយតប ដើម្បីបញ្ចប់ជំងឺរបង»។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង អំពីទំហំនៃបញ្ហា និងផលវិបាក នៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយកម្ពុជាបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអ្នកកើតជំងឺរបេងខ្ពស់ជាងគេ នៅក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់រោគរបេងយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះ រាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ធសាស្ត្រដូតស៍ នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់រួមទាំងថ្នាក់សហគមន៍ផងដែរ នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ដែលបង្ហាញដោយលិខិតរបស់សម្តេចតេជោ បានឱ្យដឹងថា អត្រាស្លាប់ដោយជំងឺរបេងនៅក្នុងប្រទេសកម្ពុជា បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ១សែននាក់ នៅឆ្នាំ២០២០ នៅត្រឹម ១៨ ករណីក្នុងចំណោមប្រជាជន ១សែននាក់នៅឆ្នាំ២០១៨ ដែលមានអត្រាធ្លាក់ចុះស្មើនឹង ៥៧%។

រីឯអត្រាកើតមានជំងឺថ្មីបានធ្លាក់ចុះពី ៥៧៥ករណី ក្នុងចំណោមប្រជាជន ១សែននាក់នៅឆ្នាំ២០០០ មកនៅត្រឹមតែ៣០២ករណី ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ នៅឆ្នាំ២០១៨ ដែលស្មើនឹង៤៧%។

កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងអត្រាឈឺ និងស្លាប់ដោយជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់៤ឆ្នាំ។

ជោគជ័យរបស់កម្ពុជានិងការកំចាត់របេងគឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។ ទោះជាយ៉ាងនេះក្តី សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបន្តរួមគ្នាជំរុញបន្ថែមទៀតទៅលើបញ្ហារបេងនេះ ដោយមិនអាចរំលងនូវចំណុចសេសសល់បានឡើយ ដើម្បីបន្តលើកកម្ពស់ពីសុខភាព និងគុណភាពនៃការរស់នៅសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។

ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អ និងនាំមកនូវជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់ក្នុងការបង្កើនចំណេះដឹង និងបង្កើនផលិតភាពដែលនាំមកនូវភាពរីកចម្រើនរុងរឿង យើងអាចនិយាយបានមួយបែបទៀតថាការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខមាលភាពរបស់ប្រជាជនជាពិសេសប្រជាជនវ័យក្មេង ដែលជាអនាគតរបស់ប្រទេសជាតិ។

សម្ដេចតេជោ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពទាំងឡាយ ដែលបាននឹងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឲ្យកាន់តែទូលំទូលាយ នៅទូទាំងប្រទេសរាប់បញ្ចូលទាំងនៅតាមជនបទ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់ប្រជាពលរដ្ឋ ក្នុងការរើសអើងអ្នកជំងឺ និងការប្រតិបត្តិលើការរស់នៅគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីគេចចេញពីជំងឺនេះ ជាពិសេសការស្វែងរកការថែទាំព្យាបាល

រួមទាំងការបង្ការជំងឺឲ្យទាន់ពេលវេលា ពីព្រោះជំងឺរបេងនេះ បាននិងកំពុងធ្វើឲ្យមនុស្សជាតិមានការខាតបង់យ៉ាងច្រើន រួមទាំងការប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងជាពិសេសអាយុជីវិត។ កិច្ចការនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាជនគ្រប់រូប ដែលបានចូលរួមចំណែក ធ្វើឲ្យសម្រេចជោគជ័យ នូវសមិទ្ធផលការងារកំចាត់មេរោគរបេង ក្នុងពេលកន្លងមក

និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្ដងទៀត ដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក៕

ដកស្រង់ពី៖ Fresh News