Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា នឹងសាងសង់ស្ថានីយ៍រ៉ាដាឧតុនិយមមួយទៀត នៅខេត្តកំពង់ធំ គ្រោងចំណាយថវិកាជាង៧លានដុល្លារ

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីធ្វើឲ្យមានវិសាលភាពគ្រប់បណ្ដប់លើផ្ទៃប្រទេសទៀត ក្នុងការតាមដានការវិវត្តន៍ថ្មីៗ នៃស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ ស្ថានីយ៍រ៉ាដាឧតុនិយមបន្ថែមមួយទៀត នៅខេត្តកំពង់ធំ ដែលគ្រោងចំណាយថវិកាប្រមាណជាង៧លានដុល្លារ ក្នុងនោះថវិកាមួយភាគផ្ដល់ដោយធនាគារអភិវឌ្ឍន៍អាស៉ី ADB។

នេះបើតាមការឲ្យដឹងពី លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក ចាន់ យុត្ថា បានថ្លែងយ៉ាងដូច្នេះថា «ស្ថានីយរ៉ាដាទី២ ដែលយើងគ្រោងសាងសង់នៅខេត្តកំពង់ធំនេះ គឺយើងធ្វើការសហការជាមួយធនាគារអភិវឌ្ឍន៍អាស៉ី ADB ហើយក្នុងនោះតម្លៃរួមប្រមាណ៧លានដុល្លារ។

យើងនឹងដំណើរការសាងសង់នៅឆ្នាំ២០២១»។ លោកបញ្ជាក់ថា ការសាងសង់នេះ មិនមែនតែស្ថានីយ៍តែមួយមុខនោះទេ ពោលត្រូវបំពាក់នូវឧករណ៍រណបជាច្រើន ដូចជាស្ថានីយ៍រ៉ាដាតេជោសែន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មានទាំងប្រព័ន្ធលំហូរទិន្នន័យ, ផ្កាយរណបសម្រាប់ចាប់យកស្ថានភាពពពក និងបាតុភូតផ្សេងមួយចំនួនជាដើម រួមទាំងការបណ្ដុះបណ្ដាលមន្ដ្រីក្នុងការប្រើប្រាស់ផងដែរ។

បើតាមលោក ចាន់ យុត្ថា ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់លោក លឹម គានហោ ជារដ្ឋមន្ដ្រី នឹងបន្ដធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាមិត្ត ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍ហេរដ្ឋារចនាសម្ព័ន្ធទាំងវិស័យទឹក ក៏ដូចជាវិស័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ ដើម្បីផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋ។

គួរជម្រាបថា បច្ចុប្បន្នក្រសួងធនធានទឹក មានស្ថានីយ៍រ៉ាដាតេជោសែន មួយនៅរាជធានីភ្នំពេញ ដើម្បីតាមដានការវិវត្តន៍ និងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ដែលមានវិសាលភាពអាចគ្រប់ដណ្ដប់ស្ទើរពេញផ្ទៃប្រទេស ខណៈក្រសួងរំពឹងថា ស្ថានីយ៍ថ្មីនៅខេត្តកំពង់ធំ នឹងគ្រប់បណ្ដប់ពេញផ្ទៃប្រទេសតែម្ដង៕

ដកស្រង់ពី៖ Fresh News