Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ស ខេង អះអាងថា នៅថ្ងៃនេះគ្មានជើងហោះហើរទាល់តែសោះនៅខេត្តសៀមរាប

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ គ្មានជើងហោះហើរទាល់តែសោះ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប។

ការបញ្ជាក់របស់សម្តេច បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃមេរោគ COVID-19។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់កម្ពុជាយើង ព្រំដែនអាកាសអត់បិទទេ ប៉ុន្តែដោយសារប្រទេសនានាគេបិទ វាដូចជាយើងបិទដែរ។

ឧទាហរណ៍សៀមរាប លឺថាថ្ងៃនេះតាមរបាយការណ៍មកថា ហាក់ដូចជាមិនមានជើងហោះហើរទេ អញ្ចឹងប្រៀបថា ទោះបីជាយើងមិនបានបិទ ប៉ុន្តែប្រទេសនានាគេបិទ វាដូចតែគ្នាទេ ព្រោះអាហ្នឹងជាវិធានការ ដើម្បីជួយប្រជាជនរបស់គេ»។

បើតាមសម្តេចក្រឡាហោម ស ខេង សម្រាប់កម្ពុជាយើង មិនទាន់មានវិធានការបិទជើងហោះហើរផ្លូវអាកាសទេ ប៉ុន្តែយ៉ាងនេះក្តី សម្តេចចាត់ទុកថា វិធានការបិទផ្លូវអាកាសរបស់ប្រទេសនានាលើពិភពលោក ក៏ដូចជាប្រទេសជិតខាងក្បែរកម្ពុជាយើង សុទ្ធតែជាវិធានការជួយយើងផងដែរ ពីការចម្លងមេរោគ Covid-19 ដ៏កាចសាហាវនេះ។

សម្តេចបានថ្លែងបន្ថែមថា ទោះបីកម្ពុជាមិនបានប្រកាសថាបិទជើងហោះហើរ ប៉ុន្តែគ្រប់ប្រទេសលើពិភពលោក បានបិទអស់ហើយ ធ្វើឲ្យគ្មានអ្នកធ្វើដំណើរតាមយន្តហោះមកឡើយ។

ហេតុនេះ ទោះបីកម្ពុជាយើង មិនមានវិធានការបិទជើងហោះហើរក៏ដោយ ក៏ជើងហោះហើរយើង អាចត្រូវបិទដោយស្វ័យប្រវត្តិដែរ៕

ដកស្រង់ពី៖ Fresh News