Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការបរទេស៖ កម្ពុជា ពិចារណា ទទួលជនភៀសខ្លួនពី អូស្ត្រាលី តែក្នុងលក្ខខណ្ឌមនុស្សធម៌

  • បោះពុម្ព

ភ្នំពេញ៖ រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់បានសម្រេចចិត្ត មួយរយ ភាគរយ ថាត្រូវធ្វើយ៉ាងណា នៅឡើយទេ ទាក់ទងនឹង សំណើរ របស់រដ្ឋាភិបាល អូស្រ្តាលី ដែលចង់បញ្ជូន ជនភៀសខ្លួន មកកម្ពុជានោះ ដោយករណីនេះ គឺស្ថិតក្នុង ដំណាក់កាល ឆ្លងឆ្លើយនៅឡើយ។ នេះបើយោងតាមការបញ្ជាក់ អំពីមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស កម្ពុជា។

ឯកឧត្តម អ៊ូច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា បានថ្លែងប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ច ជំនួបរវាង ឯកឧត្តម និងឧបការីរង រដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាម៉េរិក លោក Scot Marciel នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ថា កម្ពុជា មិនទាន់បានសម្រេច មួយរយភាគរយ នៅឡើយទេ ទាក់ទងនឹង សំណើររបស់ រដ្ឋាភិបាលអូស្រ្តាលី ដោយមានលក្ខខណ្ឌ មួយចំនួនកំពុង ស្នើគ្នាទៅវិញទៅមក។

ការថ្លែងរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ បែបនេះ បន្ទាប់ពីលោក Scot Marciel បានចោទសួរ ដល់លោក អំពីបញ្ហា ជនភៀសខ្លួននេះ។ ឯកឧត្តម អ៊ូច បូររិទ្ធ បានលើកឡើងទៀតថា «ក្នុងដំណាក់កាលនេះ យើងស្ថិតនៅក្នុង ការចរចាររវាង រដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាល អូស្រ្តាលី។ យើងបានធ្វើការ ផ្លាស់ប្តូរ ដែលហៅថា សំណូមពរ ចុះឡើងមុន នឹងការឯកភាពគ្នា ក្នុងការចុះហត្ថលេខា អនុស្សរណ យោគយល់គ្នា ..... ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ យើងមិនទាន់ទទូល ការឯកភាពគ្នា មួយរយភាគរយ នៅឡើយទេ គឺនៅបញ្ហាបច្ចេកទេស ដែលយើងត្រូវ ពិភាក្សាគ្នាបន្តទៀត ក៏ប៉ុន្តែយ៉ាងណាក្តី អ្វីដែលកម្ពុ ជាសម្រេច ផ្អែកទៅលើ គោលនយោបាយ មនុស្សធម៌ តែប៉ុណ្ណោះឯង»។

កាលពីកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ អ្នកស្រី Julie Bishop រដ្ឋមន្រ្តីក្រសួងការបរទេស អូស្រ្តាលី ក្នុងដំណើរទស្សន កិច្ចមកកម្ពុជា បានស្នើ ឲ្យកម្ពុជា ទទូលយក ជនភៀសខ្លួន ពីប្រទេសនេះ ហើយគ្រានោះ ប្រទេសកម្ពុជា បានសន្យា ថា នឹងពិចារណា នូវសំណើនេះ តែយ៉ាង ណាក្តី រហូតមកដល់ ពេលនេះ កម្ពុជាមិនទាន់បាន យល់ព្រមនៅឡើយទេ ដោយអះអាងថា ខ្លួនកំពុងតែសិក្សា បន្ថែមទៀតថា នឹងត្រូវទទួល យកពេលណានោះ។

ទាក់ទងនឹងបញ្ហា ជនភៀសខ្លួន មកពីប្រទេស អូស្រ្តាលីនេះ កាលពីកន្លងទៅ សហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា បាន ស្នើឲ្យប្រមុខរដ្ឋា ភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កុំឲ្យទទួលយក ជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី ដោយ មូលហេតុថា ប្រទេសកម្ពុជា ជាប្រទេសក្រីក្រ ហើយពុំមាន លទ្ធភាពទទួល ពួកគេនោះឡើយ។ ជនភៀសខ្លួន ដែល ប្រទេសអូស្ត្រាលី គ្រោងនឹងបញ្ជូន មកប្រទេស កម្ពុជានោះ ភាគច្រើនជាជន ជាតិស្រីលង្កា ឥណ្ឌូនេស៊ី ជាដើម ពួកគេ មិនមែនជាបញ្ញាវ័ន្ត អូស្ត្រាលីនោះទេ ហើយពួកគេ មានបំណង រស់នៅក្នុង ប្រទេសអូស្ត្រាលី មិនមែនកម្ពុជាទេ។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបទេសកម្ពុជា បានប្រកាសថា រដ្ឋាភិបាលកម្ពុជា បានឯកភាព ជាគោលការណ៍លើផែន ការតាំងលំនៅថ្មី របស់ជនភៀសខ្លួន ជាមួយនឹង ប្រទេសអូស្ត្រាលី ប៉ុន្តែមិនទាន់ ចុះកិច្ចព្រមព្រៀងទេ រហូតទាល់តែ វិភាគលើសំណើរ បន្ថែមទៀត ជាមុនសិន។ ចំពោះសំណើរ ប្រទេសអូស្ត្រាលី បញ្ជូនជនភៀសខ្លួន មកប្រទេសកម្ពុជា នេះ ត្រូវបានគេរិះគន់ខ្លាំង ដោយសារ តែប្រទេសកម្ពុជា ជាប្រទេសក្រីក្រ ហើយគ្មានលទ្ធភាព ជួយអ្វីបានច្រើនដល់ ជនភៀសខ្លួនទាំងនោះ តែយ៉ាងណា ក៏រាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាធ្លាប់តែជាប្រទេស បញ្ជូនជនភៀសខ្លួន ទៅប្រទេសគេ តែរហូតមកដល់ពេលនេះ ប្រទេសកម្ពុជា ត្រូវបានគេពឹង ឲ្យទទួល ជនភៀសខ្លួន ពីគេទៅវិញ។

រដ្ឋាភិបាលអូស្រ្តាលី ត្រូវបានអង្គការអន្តរជាតិ មួយចំនួនរិះគន់ថា រំលោភសិទ្ធិមនុស្ស យ៉ាងខ្លាំងក្លាទៅលើ ជនភៀស ខ្លួនបរទេស ដោយរដ្ឋាភិបាល អូស្រ្តាលី បានដាក់ជនភៀសខ្លួន ដែលចាប់បាន ដោយប៉ូលិស របស់ប្រទេសនេះយក ទៅដាក់នៅកោះមួយ ដែលមានឈ្មោះថា NAURU ស្ថិតនៅឆ្ងាយ ពីទីក្រុងម៉ែលប៊ន៕

ដកស្រង់ពី៖ ដើមអម្ពិល