បណ្តាញសង្គម

សម្ដេច ហ៊ុន សែន៖មិនមានការបិទរោងចក្រនិងផ្សារទេ តែសាលារៀនអាចនឹងបន្តបិទឥតពេលកំណត់

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា សាលារៀននៅ នឹងបន្តបិទដោយមិនមាន ពេលកំណត់ជាក់លាក់ឡើយ ក៏ប៉ុន្តែចំពោះ ផ្សារ និងរោងចក្រនានា មិនមានការបិទទ្វេឡើយ ។

នៅក្នុងពិធី ជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង ៤០០នាក់ ដែលគ្រោងចេញបំពេញ ការងារជាមួយ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២០ បានឱ្យដឹងថា សាលារៀននឹង ត្រូវបន្តបិទដោយ ឥតពេលកំណត់ រហូតដល់ស្ថានភាព ជំងឺកូវិដ ១៩ បានធូរស្រាលទាំងស្រុង ។

ទន្ទឹមនឹងនោះ សម្តេចមិនរំពឹងថា សាលារៀននៅកម្ពុជា នឹងដំណើរការ បាននៅក្រោយ ពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ ។ ហេតុនេះ សម្តេចបានជំរុញ ដល់មាតាបិតា អាណាព្យាបាល ជួយបង្រៀនកូន នៅផ្ទះ និងធ្វើស្វ័យ សិក្សាបន្ថែម អំឡុងពេលដែល ក្រសួងដាក់ឱ្យមានវិស្សមកាលតូច មុនកាលកំណត់បែបនេះ ។

ស្របពេលជាមួយគ្នានោះដែរ ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា នឹងមិនមានបិទផ្សារ និងរោងចក្រកាត់ដេរ រួមនឹងការប្រគុំតន្ត្រី ផ្សាយផ្ទាល់តាមទូរទស្សន៍ ទេ។ឯពិធីបុណ្យ ចូលឆ្នាំខ្មែរ ក៏អនុញ្ញាតឱ្យដំណើរការ ធម្មតាផងដែរ តែត្រូវសប្បាយនៅតាមផ្ទះ មិនឱ្យមាន ការប្រមូលផ្ដុំឡើយ ។ មន្ត្រីរាជការក៏ត្រូវ អនុញ្ញាតឲ្យធ្វើការ ឆ្លាស់វេនគ្នាដែរ ដោយមិនតម្រូវ ឲ្យទៅធ្វើការទាំងអស់ នោះទេ ។ ក្រៅពីនេះ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់ពលរដ្ឋដែរ កុំឲ្យចាកចេញពីផ្ទះ ប្រសិនបើមិនមានភាព ចាំបាច់ ។

ចំពោះ ការប្រមូលផ្តុំគ្នា ដើម្បីបង្រៀន គួរបន្ថែមវិញ គឺសម្តេចបានហាមឃាត់ ជាដាច់ខាត មិនអនុញ្ញាតឱ្យមានឡើយ ។ យើងសង្ឃឹមថា ការរាតត្បាតនៃកូវីត ១៩ នេះនឹងមិនកើនឡើងខ្លាំង ក្នុងប្រទេសយើង ក៏ដូចជាប្រទេសនានា ក្នុងពិភពលោកផងដែរ ។

ហើយសូមបងប្អូន ទាំងអស់គ្នា ថែរក្សាអនាម័យ ឱ្យបានខ្ជាប់ ដើម្បីសុខភាព អ្នកផ្ទាល់និង អ្នកជុំវិញខ្លួនព្រមទាំង ពិភពលោកនេះ ទាំងមូលផងដែរ ។