Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម កឹម សុខា៖ បើចូលប្រជុំសភា អន់ជាងអាចម៍គោទៀត (មានវីដេអូ)

  • បោះពុម្ព

ភ្នំពេញ៖ ថ្ងៃទី២៦ សីហានេះ រដ្ឋសភា បានបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្តម កឹម សុខា ធ្វើជា អនុប្រធានទី១ នៃរដ្ឋសភា នៅក្នុង កិច្ចប្រជុំវិសាមញ្ញ នៃរដ្ឋសភា នីតិកាលទី៥ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា ព្រមទាំង សមាជិកសភា ទាំងពីរគណបក្ស។

សូមរំលឹកថា កាលពី ៤ខែមុន គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ឯកឧត្តម កឹម សុខា បាននិយាយទៅកាន់ ក្រុមពលករ ខ្មែរនៅប្រទេស កូរ៉េខាងត្បូងថា បើសិនមិនមាន ការបោះឆ្នោត ឡើងវិញទេ គណបក្សសង្គ្រោះជាតិ មិនព្រមដាច់ខាត ហើយបើមាន ការបោះឆ្នោតមែន CNRP ប្រាកដជាឈ្នះ។

ទាក់ទិនទៅនឹង ការចូលរួមប្រជុំសភា ឯកឧត្តម កឹម សុខា បានថ្លែងប្រាប់ពលករ ខ្មែរនៅទីនោះថា "អត់ចូលដាច់ខាត វ៉ៃងាប់ ក៏មិនចូល ដែរ បើចូលអន់ជាង អាចម៍គោទៅទៀត" ។

ដកស្រង់ពី៖ ដើមអម្ពិល

សូមស្ដាប់សំដី ឯកឧត្តម កឹម សុខា និយាយនៅកូរ៉េ ថ្ងៃទី២៦ មេសា ឆ្នាំ២០១៤