Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤ទៀត ខណៈអ្នកជាសះស្បើយសរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់

  • បោះពុម្ព

នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នក ឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ ០៤នាក់ បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មី ពីជំងឺកូវីដ ១៩ចំនួន ២នាក់ សរុបកើនដល់ ២៣នាក់ និងកំពុងសម្រាកព្យាបាល ៨៤នាក់ នៃអ្នកឆ្លងសរុប ១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ។

នេះបើតាមការប្រកាស របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច ។ តាមការប្រកាសរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មី ៤នាក់ នោះ មានទី១៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារ នៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត, ទី២ ៖ បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ ពីប្រទេសជប៉ុន ចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា, ទី៣ ៖ ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពី ប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ និងទី៤៖ បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលធ្វើដំណើរទៅ ប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ។

ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាល ជាសះស្បើយថ្មី ២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ។ ពួកគេត្រូវបានធ្វើតេស្ត ចំនួន ២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក ។ អ្នកទាំងពីរ ត្រូវបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះ វិញនៅថ្ងៃនេះ ៕