Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផល នៃការកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី នាថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៤

  • បោះពុម្ព

ភ្នំពេញ៖ បន្ទាប់ពី ការបើកកិច្ចប្រជុំ បោះឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាថ្មី នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ការអញ្ជើញចូលរួម ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយ អនុលោមតាម កិច្ចព្រមព្រៀង បិទបញ្ចប់ វិបត្តិនយោបាយ របស់ថ្នាក់ដឹកនាំកំពូល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ នាវិមានព្រឹទ្ធសភា។

 

ជាលទ្ធផល សមាជិករដ្ឋសភា ចំនួន១២២រូប ដែលចូលរួម ក្នុងកិច្ចប្រជុំនេះ បានបោះឆ្នោតគាំទ្រ៖

អនុប្រធាន រដ្ឋសភាជាតិ រួមមាន៖

១- ឯកឧត្តម កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា

២- ឯកឧត្តម ងួន ញ៉ិល ជាអនុប្រធានទី២ នៃរដ្ឋសភា

ប្រធានគណៈកម្មការជំនាញទាំង ១០ របស់រដ្ឋសភាជាតិ រួមមាន៖

១- ឯកឧត្តម អេង ឆៃអ៊ាងប្រធាន គណៈកម្មការទី១ (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា)

២- ឯកឧត្តម ជាម យៀប ប្រធាបគណៈកម្មការទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)

៣- ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការទី៣ (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក)

៤- ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ (គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ)

៥- ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន)

៦- ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌)

៧- ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ និងទេសចរណ៍)។

៨- លោកជំទាវ មូរ សុខហួរ មិនទទួលបានការគាំទ្រ ជាប្រធានគណៈកម្មការទី៨ (គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី)

៩- លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ (គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូប នីយកម្ម និងសំណង់)

១០- ឯកឧត្តម យឹម សុវណ្ណ មិនទទួលបានការគាំទ្រ ជាប្រធានគណៈកម្មការទី១០ (គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ)។

ជារួម ចំណោម ប្រធានគណៈកម្មការ ទាំង១០ ខាងលើនេះ លោកជំទាវ មូរ សុខហួរ និង ឯកឧត្តម យឹម សុវណ្ណ មិនទទួលបានការគាំទ្រ សម្រាប់ទទួលបានតំណែង ជាប្រធានគណៈកម្មការឡើយ។

គួរបញ្ជាក់ដែលថា លោកជំទាវ ឃួន សុដារី សព្វថ្ងៃ ជាអនុប្រធានទី២ រដ្ឋសភា នឹងត្រូវធ្វើជា អ្នកតំណាងរាស្ត្រធម្មតា ឯ សម្តេច ហេង សំរិន បន្តធ្វើជាប្រធានរដ្ឋសភា។