បណ្តាញសង្គម

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុប១០៩នាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី២នាក់នោះ រួមមានស្រ្តីជនជាតិខ្មែរអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅខេត្តសៀមរាប។

ពួកគាត់ទាំងពីរគឺជាប្រពន្ធ និងកូន បុរសម្នាក់ដែលមានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ពេលនេះ ម្តាយ និងកូនខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។

យ៉ាងណាក៏ដោយ កូនរបស់គាត់២នាក់ទៀត រួមទាំងឪពុកក្មេក ក៏ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តផងដែរ ប៉ុន្តែមិនមានផ្ទុកមេរោគកូវីដនោះទេ។

គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ១៨នាក់។

ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់។

អ្នកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៩៖ ទារកជនជាតិបារាំង អាយុ ៤ខែ នៅរាជធានីភ្នំពេញ

ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ

ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ

ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ

ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ទី១៥៖ បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ នៅព្រែកប្រា រាជធានីភ្នំពេញ

ទី១៦៖ បុរសជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ នៅព្រែកប្រា រាជធានីភ្នំពេញ

ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង

ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប

ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក

ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប

ទី២៦៖ បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ទី២៧៖ បុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ នៅច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ទី២៨៖ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។

ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត

ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។

ទី៣៨៖ ស្រ្តីអាយុ ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង

ទី៣៩៖ ស្រ្តីអាយុ ៤១ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង

ទី៤០៖ បុរសអាយុ ៦០ឆ្នាំ នៅខេត្តកណ្តាល ទី៤១៖ បុរសអាយុ ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ

ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម

ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម

ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម

ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម

ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម

ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម

ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម

ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីម៉ាឡេស៊ី ចូលមកកម្ពុជា

ទី៥០៖ បុរសខ្មែរអាយុ ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ទី៥១៖ បុរសខ្មែរអាយុ ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី

ទី៥២៖ អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅខេត្តព្រះសីហនុ

ទី៥៣៖ អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅនៅខេត្តព្រះសីហនុ

ទី៥៤ ដល់លេខរៀង ទី៨២៖ ជនជាតិបារាំង២៩នាក់ ក្នុងនោះស្រ្តី១៧នាក់ មាន (អាយុ៤៤ឆ្នាំ ៥៩ឆ្នាំ ៦៦ឆ្នាំ ៦១ឆ្នាំ ៦៣ឆ្នាំ ៥២ឆ្នាំ ៦៦ឆ្នាំ ៥៩ឆ្នាំ ៦៣ឆ្នាំ ៧៦ឆ្នាំ ៦០ឆ្នាំ ៦៣ឆ្នាំ ៦៩ឆ្នាំ (២នាក់, ១នាក់ ព្យាបាលជាសះស្បើយ) និង៥៩ឆ្នាំ និងបុរស១២នាក់ មានអាយុ៦៦ឆ្នាំ ៥៧ឆ្នាំ ៧០ឆ្នាំ (២នាក់) ៦៣ឆ្នាំ(៣នាក់) ៥២ឆ្នាំ៦៤ឆ្នាំ ៦២ឆ្នាំ ៦១ឆ្នាំ និង៥៨ឆ្នាំ។

ពួកគេស្នាក់នៅសណ្ឋាគារខេត្តព្រះសីហនុ ទី៨៣៖ ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរបារាំងដើរកម្សាន្ត

ទី៨៤៖ ជនជាតិខ្មែរអាយុ៣៣ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរបារាំងដើរកម្សាន្ត

ទី៨៥៖ ជនជាតិខ្មែរ នៅខេត្តកំពង់ចាម ទី៨៦៖ ជនជាតិខ្មែរ នៅខេត្តកោះកុង ទី៨៧៖ ស្រ្តីជនជាតិបារាំង អាយុ២៨ឆ្នាំ ជាម្តាយទារកអាយុ៤ខែដែលឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ

ទី៨៨៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ជាភ្ញៀវទេសចរតាមនាវា Viking Cruise Journey FN. Bunsay, [31.03.20 09:27] ទី៨៩៖ ស្រ្តីជនជាតិអង់គ្លេស អាយុ៩៧ឆ្នាំ ជាភ្ញៀវទេសចរតាមនាវា Viking Cruise Journey

ទី៩០៖ បុរសជនជាតិអាមេរិកាំង អាយុ៥៩ឆ្នាំ (ប្តី) ជាភ្ញៀវទេសចរតាមនាវា Viking Cruise Journey

ទី៩១៖ ស្រ្តីជនជាតិអាមេរិកាំង អាយុ៦២ឆ្នាំ (ប្រពន្ធ) ជាភ្ញៀវទេសចរតាមនាវា Viking Cruise Journey

ទី៩២៖ បុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ អ្នកទេសចរនៅខេត្តព្រះសីហនុ

ទី៩៣៖ ស្រ្តីជនជាតិបារាំង អាយុ៦០ឆ្នាំ ជាអ្នកទេសចរនៅខេត្តព្រះសីហនុ

ទី៩៤៖ បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៩៥៖ បុរសជនជាតិខ្មែឬ អាយុ ៥៩ឆ្នាំ នៅខេត្តកណ្តាល ដែលឆ្លងពីបុរសម្នាក់ដែលត្រឡប់ពីម៉ាឡេស៊ី

ទី៩៦៖ បុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅខេត្តសៀមរាប ដែលជាអ្នកបើកបរឱ្យក្រុមអ្នកទេសចរជនជាតិបារាំងនៅខេត្តព្រះសីហនុ ទី៩៧៖ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ៤១ឆ្នាំ នៅខេត្តសៀមរាប

ទី៩៨៖ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ៤៤ឆ្នាំ នៅខេត្តសៀមរាប

ទី៩៩៖ បុរសអាយុ៦៤ឆ្នាំ (ឪពុក) នៅរាជធានីភ្នំពេញ

ទី១០០៖ ស្រ្តីអាយុ៦១ឆ្នាំ (ជាម្តាយ) នៅរាជធានីភ្នំពេញ ទី១០១៖ បុរសអាយុ៣៩ឆ្នាំ (ជាកូន) នៅរាជធានីភ្នំពេញ

ទី១០២៖ ស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន) នៅរាជធានីភ្នំពេញ

ទី១០៣៖ ស្ត្រីអាយុ៣៦ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទី១០៤៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារនៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត ទី១០៥៖ បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ពីប្រទេសជប៉ុនចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា

ទី១០៦៖ ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០

ទី១០៧៖ បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលទើបធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជា

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

១០៨៖ ស្រ្តីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅខេត្តសៀមរាប (ឆ្លងពីប្តីដែលត្រឡប់ពីបុណ្យសាសនានៅម៉ាឡេស៊ី)

១០៩៖ ក្មេងប្រុស អាយុ១២ឆ្នាំ កូនរបស់ស្រ្តីឆ្លងកូវីដ (ទី១០៨) រស់នៅខេត្តសៀមរាប៕

 

ដកស្រង់ពី៖ Fresh News