បណ្តាញសង្គម

ដំណឹងល្អ៖ ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួង សុខាភិបាល កម្ពុជា បានចេញប្រកាសថា ថ្ងៃនេះមិន មានករណីអ្នកឆ្លង កូវីដ១៩ថ្មីទេ មានតែករណី អ្នកជាសះស្បើយចំនួន ២នាក់ ធ្វើឲ្យចំនួនអ្នកជាកើន រហូតដល់ ២៥នាក់ ខណៈអ្នកកំពុង សម្រាកព្យាបាលជំងឺកូវីដ ចំនួន ៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់ ១០៩នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ។

នេះបើតាមការប្រកាស របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះ បន្តិច ។ សេចក្តីប្រកាសរបស់ ក្រសួងបានបញ្ជាក់ថា ករណីអ្នកជាសះស្បើយមាន ០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរអាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅ នៅខេត្តកំពត ) ដែលបានវិលត្រឡប់ មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៉ី និងបុរសជនជាតិ ម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេស ម៉ាឡេស៉ី បានជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្តអវិជ្ជមាន កូវីដ ១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យខេត្តកែប ។

តាមក្រសួងសុខាភិបាល គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវបាន យកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន ៥.៧៦៨ករណីផងដែរ ។ ទោះជាយ៉ាងនេះក្តី ក្រុមការងារសុខាភិបាល កំពុង តែ ធ្វើកិច្ចការស្រាវជ្រាវករណិថ្មី ជាបន្តបន្ទាប់ទៀត ហើយនឹងបន្តជម្រាបជូន ដល់សាធារណជន ប្រសិនបើរកឃើញករណិវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត ។

គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺ កូវីដ១៩ ដែលជាសះស្បើយ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២៥នាក់ហើយ ក្នុងនោះមាន ជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ៣នាក់ ជនជាតិបារាំង ១នាក់ បុរសជនជាតិម៉ាឡេស៊ី ១នាក់ និងជនជាតិខ្មែរ ១៩នាក់ ។ ពេលនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាល បន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះ មានស្រ្តី២៨នាក់ និងបុរស៥៦នាក់ ។