Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្ម៖ ៣ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញកសិផលជិត៣លានតោន !

  • បោះពុម្ព

(ភ្នំពេញ)៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ខែដើម ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិទាំងផ្លូវការ និងក្រៅផ្លូវការបានជិត៣លានតោន។

ក្រសួងកសិកម្មបានបញ្ជាក់ថា តួលេខនៃការនាំចេញកសិផល នៅរយៈពេល៣ខែដំបូងនេះ ការកត់ត្រាការនាំចេញផ្លូវការ ដោយអគ្គនាយកដ្ឋានកសិកម្ម មានចំនួន១,៦៣៨,៣៣៨តោន និងក្រៅផ្លូវការមានចំនួន១,២៩៨,៦៥៤តោន។

បើតាមក្រសួងកសិកម្ម នៅរយៈពេល៣ខែមកនេះ កម្ពុជានាំចេញផ្លូវការ នូវអង្ករបានជាង២៣ម៉ឺនតោន, ដំឡូងមីប្រមាណ១.១លានតោន, គ្រាប់ស្វាយចន្ទី ជាង១២ម៉ឺនតោន, គ្រាប់ពោធជាង២.៥ម៉ឺនតោន, ផ្លែចេកស្រស់ជាង៧.៦ម៉ឺនតោន, ផ្លែស្វាយជាង២.៥ម៉ឺនតោន និងផលិតផលផ្សេងៗទៀត ជាង៤.៥ម៉ឺនតោន។

ដោយការនាំចេញក្រៅផ្លូវការមានដំឡូងមី និងស្រូវទៅកាន់ប្រទេសវៀតណាម មានចំនួន១,២៩៨,៦៥៤តោន។

ទីផ្សារសម្រាប់កសិផលរបស់កម្ពុជា មានប្រទេសចិន អឺរ៉ុប អាមេរិក វៀតណាម ថៃ ជប៉ុន រុស្ស៊ី ឥណ្ឌា ប្រទេសសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀត៕

ដកស្រង់ពី៖ Fresh News