បណ្តាញសង្គម

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី, លោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយលោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា។ ពិធីនេះត្រូវរៀបចំធ្វើឡើងនៅ ទីស្ដីការក្រសួងយុត្តិធម៌។

សូមជម្រាបថា លោក កើត រិទ្ធ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតយល់ព្រម តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

មុនកាន់តំណែងជារដ្ឋមន្ត្រី លោក កើត រិទ្ធ គឺជាអតីតរដ្ឋលេខាធិការប្រចាំការក្រសួងយុតិ្តធម៌។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាស់ គឺលោក អង្គ វង្សវឌ្ឍានា ហើយអតីតរដ្ឋមន្ត្រីរូបនេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ផងដែរ៕

ដកស្រង់ពី៖ Fresh News