Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី វេង សាខុន ប្រកាសឧបត្ថម្ភថវិកាលើកទី២ ចំនួន៤២លានរៀល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

  • បោះពុម្ព

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសឧបត្ថម្ភថវិកាជាលើកទី២ ចំនួន៤២លានរៀលបន្ថែមទៀត ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ប្រាប់បណ្តាញព័ត៌មាន Fresh News។

ដោយសារតែប្រាក់ខែ របស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៤ឆ្នាំចាប់តាំងពីឡើងធ្វើជារដ្ឋមន្ត្រី រហូតមកដល់បច្ចុប្បន្នេះ ត្រូវបានបង្វែរសម្រាប់ប្រើប្រាស់ ក្នុងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ប៉ុន្ដែជាទឹកចិត្ដដើម្បីចូលរួមជាមួយគំរូវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបរិច្ចាគប្រាក់ខែរបស់សម្តេចចំនួន៧ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះ លោករដ្ឋមន្ដ្រី វេង សាខុន បានសម្រេចបរិច្ឆាគជាលើកទី២ ចំនួន៤២លានរៀលទៀត ជូនដល់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា កាលពីថ្មីៗនេះ លោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រី បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ នៅកម្ពុជា ហើយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រីបានប្រកាសឧបត្ថម្ភចំនួន៤២លានរៀលទៀតជាលើកទី២៕

ដកស្រង់ពី៖ Fresh News