Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការ​ហាមឃាត់​រៀបចំ​កម្មវិធី​ប្រដាល់​ទេ តែ​ត្រូវ​ប្រកួត​បិទទ្វារ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានសង្កត់ធ្ងន់ថា គ្មានការហាមឃាត់មិនឲ្យរៀបចំកម្មវិធីប្រដាល់នោះទេ គ្រាន់តែត្រូវរៀបចំលក្ខណៈបិទទ្វារមិនឲ្យមានអ្នកទស្សនាផ្ទាល់ប៉ុណ្ណោះ។

សម្ដេចបានមានប្រសាសន៍បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ (Covid-19) នៅវិមានសន្ដិភាព នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា «យើងបញ្ឈប់ក្លិបកម្សាន្ដរាត្រី ខារ៉ាអូខេ ឬការប្រគំតន្ដ្រីតាមទីលានសាធារណៈ ប៉ុន្ដែយើងក៏អនុញ្ញាតឲ្យមានការផ្សាយបន្ដផ្ទាល់កម្មវិធីប្រគំតន្ដ្រី ក៏ដូចជាការប្រកួតកីឡាប្រដាល់ តែគេហៅថា «បិទទ្វារ» បិទទ្វារប្រកួតទៅ កុំឲ្យប្រជាពលរដ្ឋយើងអផ្សុក គាត់ត្រូវការមើលគេសម្ដែង គេប្រគំតន្ដ្រី តាមទូរទស្សន៍នានា គេត្រូវការវ៉ៃបុក (ប្រដាល់) មើលប្រដាល់»។

សម្ដេចបានបន្ដថា «តាមពិតយើងអត់បានហាមឃាត់ប្រដាល់ទេ ប៉ុន្ដែលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ គាត់សម្រេចធ្វើអាហ្នឹង។

ក៏ប៉ុន្ដែវាអត់មនុស្សច្រើនទេ មនុស្សតែប៉ុន្មាននាក់ ដូចថាវ៉ៃ ៥គូ មនុស្ស ១០នាក់ ហើយមុននឹងវ៉ៃ អ្នកមានកូវីដ គេមិនឲ្យទៅវ៉ៃទេ កុំឆ្ងល់ពេក។

អ្នកអោយទឹក ពេទ្យ ចៅក្រម តែប៉ុន្មាននាក់ យើងថាអស់ហើយ ៣០នាក់ យើងឲ្យគាត់អង្គុយឃ្លៀតពីគ្នាទៅ រួចហើយផ្សាយបន្ដផ្ទាល់ឲ្យប្រជាពលរដ្ឋរបស់យើងគាត់មើលត្រឡប់មកវិញ កុំឲ្យប្រទេសយើងស្ងាត់ពេក គេថា ស្ងាត់ដូចចោរលួចសេះ»។

សម្តេចបានបញ្ជាក់ថា «យើងមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ តែយើងមិនបណ្ដែតបណ្ដោយឲ្យមានការប្រមូលផ្ដុំទៅមើលការប្រគំតន្ដ្រី និងការវ៉ៃបុកនោះទេ ប្រទេសថៃ គេរកឃើញមេរោគឆ្លងច្រើនជាងគេ គឺកន្លែងវ៉ៃបុកហ្នឹង»។

នេះបើតាមការសង្កត់ធ្ងន់របស់សម្ដេចតេជោ ហ៊ុន សែន ស្របពេលសម្ដេចអនុញ្ញាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការជាមួយសង្វៀនតាមប៉ុស្ដិ៍ទូរទស្សន៍ ដើម្បីរៀបចំកម្មវិធីប្រដាល់បិទទ្វារ ក្រោមការផ្សាយបន្ដផ្ទាល់ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ដ ក្នុងគ្រាមានវិបត្តិកូវីដ១៩ ដែលជាបញ្ហាសកលនាពេលបច្ចុប្បន្ន៕

ដកស្រង់ពី៖ Fresh News