Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល គ្មានគម្រោងបិទរោងចក្រ ហាងបាយ និងហាងលក់ទំនិញនោះទេ

  • បោះពុម្ព

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅតែបន្ដអះអាងថា រាជរដ្ឋាភិបាល គ្មានគម្រោងបិទរោងចក្រ ហាងបាយ ហាងគុយទាវ និងហាងទំនិញនោះទេ។

ការអះអាងជាថ្មីបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន រៀបចំសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល គ្មានផែនការបិទរោងចក្រ គ្មានគម្រោងបិទផ្សារលក់ដូរ ហាងបាយ ហាងលក់ទំនិញ ហាងគុយទាវ ហាងកាហ្វេ ប៉ុន្ដែរាជរដ្ឋាភិបាល សម្រេចប្រកាសថ្ងៃនេះ គឺផ្អាកចូលឆ្នាំខ្មែរ»។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសការផ្អាក ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយអនុញ្ញាតឲ្យធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញ រយៈពេល៥ថ្ងៃ នៅពេលសមស្រប។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្ត្រីរាជការ កម្មករ កម្មការិនី សុំការយោគយល់ ចំពោះការសម្រេចដ៏លំបាកនេះ របស់រាជរដ្ឋាភិបាល ក្នុងគ្រាដែលប្រទេសជាតិ កំពុងតែជាបញ្ហាជំងឺឆ្លងកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសំណូមពរឲ្យកាត់បន្ថយ ការធ្វើដំណើរទៅស្រុកកំណើត និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី ឲ្យបន្តការងារដើម្បីយកប្រាក់សិន រង់ចាំការសងថ្ងៃសំរាកវិញ នៅពេលសមស្រប។

សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៥៨នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុង សម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៥៧នាក់ ក្នុងចំណោមកូវីដ១១៥ករណី គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយក្នុងនោះ មានការអនុវត្តវិស្សមកាលមុនការកំណត់ ការបិទក្លឹបកម្សាន្ដ ខារ៉ាអូខេ រង្គសាល រោងភាពយន្ត សារមន្ទីរ កន្លែងហាត់ប្រាណ, កន្លែងម៉ាស្សា និងណែនាំកុំឲ្យមាន ការប្រមូលផ្ដុំគ្នាជាដើម -ល-៕

ដកស្រង់ពី៖ Fresh News