Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីក្រសួងអប់រំ និងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ចុះហត្ថលេខាយោគយល់គ្នា ស្តីពីការផលិត និងផ្សព្វផ្សាយកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។

ពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលរៀបចំធ្វើឡើង នៅអគារទីស្តីការក្រសួងអប់រំ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។

ការចុះហត្ថលេខានេះ ក្នុងគោលបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា និង ក្នុងស្មារតីធានាសេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទ អាចទទួលបានការអប់រំ ប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា បានជាក្រសួងអប់រំ សហការជាមួយក្រសួងព័ត៌មាន ចុះហត្ថលេខាយោគយល់គ្នានេះ ដើម្បីរៀបចំជាប៉ុស្តិ៍ទូរទស្សន៍អប់រំមួយ ផ្សព្វផ្សាយនូវការបង្រៀនអនឡាញ នៅលើទូរទស្សន៍ ដូច្នេះសិស្សមានលទ្ធភាព រៀនបានទូទាំងប្រទេស។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ រៀបចំឲ្យកូនៗ មានកន្លែងរៀនសូត្រឲ្យបានត្រឹមត្រូវ ដូចជាមាន តុ កៅអី និងសៀវភៅគោលសិក្សាជាដើម-ល- ដើម្បីមានលក្ខណៈគ្រប់គ្រង សម្រាប់រៀនតាមអនឡាញ។

លើសពីនោះទៀត លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា នាពេលខាងមុខក្រសួងនឹងរៀបចំ ឲ្យមានប្រព័ន្ធសួរ-ឆ្លើយបន្ថែមទៀត ដើម្បីឲ្យកាន់តែមាន ភាពងាយស្រួល ទៅដល់សិស្សដែលមានចម្ងល់ នៅពេលរៀនតាមអនឡាញ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងទៀតថា គិតមកដល់បច្ចុប្បន្ននេះ ចំនួនសិស្សដែលបានចុះឈ្មោះរៀន ក៏ដូចជាប្រើប្រាស់នូវការរៀនអនឡាញ បានប្រហែលជា២០ភាគរយហើយនៃចំនួនសិស្ស សរុបប្រមាណ៣លាននាក់៕

ដកស្រង់ពី៖Fresh News