Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពកម្ពុជា សមយុទ្ធ បាញ់គ្រាប់ពិត បង្ហាញសមត្ថភាព ក្រោយបញ្ចប់ ការហ្វឹកហ្វឺន

  • បោះពុម្ព

កំពង់ស្ពឺ៖ កងទ័ពកម្ពុជា ជាង ៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ បានធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ប្រភេទកាំភ្លើងធំ និង រថពាសដែក បង្ហាញសមត្ថភាព របស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ចប់ វគ្គហ្វឹកហ្វឺន អស់ជាច្រើនខែ ដោយជោគជ័យ។

ការបង្ហាញ សមត្ថភាពបាញ់គ្រាប់ពិត របស់កងទ័ព អង់អាចក្លាហាន របស់កម្ពុជា បានធ្វើឡើងនៅភូមិសាស្រ្តភ្នំធំ ឃុំ ក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញ ជាអធិបតីដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ នាយឧត្តម សេនីយ៍ ទៀ បាញ់, អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន, មេបញ្ជាការកងទ័ព ជើងគោក នាយឧត្តមសេនីយ៍ មាស សុភា, មេបញ្ជាការ កងពលតូចលេខ៧០ ឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ព្រមនិងមន្រ្តីជាន់ខ្ពស់ នៃក្រសួង ការពារជាតិ និងកងយោធពល ខេមរភូមិន្ទ ជាច្រើនរូប ផ្សេងទៀត។

គ្រាប់កាំភ្លើងពិត ដែលកងទ័ពកម្ពុជា ធ្វើការបាញ់សមយុទ្ធ នាព្រឹកនេះរួមមាន កាំភ្លើងធំប្រភេទ ៦០មិល្លីម៉ែត្រ, ៨២ មិល្លីម៉ែត្រ និង ១០០មិល្លីម៉ែត្រ រួមនឹងសមយុទ្ធ ដោយប្រើរថពាសដែក BMP1ផងដែរ។ កងទ័ព ដែលឆ្លងកាត់ការ ហ្វឹកហ្វឺនជំនាញ ពង្រឹង សមត្ថភាព លើទីលានប្រយុទ្ធ ដើម្បីការពារដែនដីកម្ពុជា ចូលមក បង្ហាញសមត្ថភាពនាព្រឹកនេះ មកពី៥អង្គភាព រួមមាន៖ កងពលថ្មើរ ជើងលេខ ៧០ និង កងទ័ពមកពីភូមិភាគ លេខ ២, ៣,៤ និងលេខ ៥។

មេបញ្ជាការរងកងទ័ព ជើងគោក ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានថ្លែងកោត សរសើរដល់កងកម្លាំង ប្រដាប់ អាវុធទាំងអស់ ដែលបានខិតខំ បញ្ចេញអស់នូវកម្លាំងកាយចិត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការហ្វឺកហ្វឺនបង្កើន សមត្ថភាព និងត្រៀមលក្ខណ: ដើម្បី ការពារសុខសន្តិភាព ស្ថេរភាពជូនប្រជាជន និងការពារបូរណភាព ទឹកដី របស់យើង គ្រប់ពេលវេលា។ លោកឧត្តមសេនីយ៍ទោ បានជូន ជាប្រយោគ តាស់តឿនមួយឃ្លា ដល់កងកម្លាំងហ្វឹកហ្វឺន ទាំងអស់នោះថា « ស៊ូ បង្ហូរញើសនៅលើ ទីលានហ្វឹកហ្វឺន ប្រសើរជាជាង បង្ហូរឈាមនៅ លើទីលានប្រយុទ្ធ»៕

  ដកស្រង់ពី៖ ដើមអម្ពិល