Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់ឌុបឆ្នាំនេះ ជាប់បាន ២៥,៧២% និងទទួលបាននិទ្ទេស A ចំនួន ១១នាក់

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅទីបំផុត រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន បានផ្ដល់បទសម្ភាស តាមទូរទស្សន៍ ឯកជនមួយថា សិស្សជាប់និទ្ទេស A ទូទាំងប្រទេស មាន ១១ នាក់។ ចំណោម ១១នាក់ នេះមាន ៣នាក់ នៅភ្នំពេញ ក្រៅពីនោះ នៅខេត្តផ្សេងៗ។ រីឯនិទ្ទេស B សរុបមាន ២៨០នាក់។ រីឯបរិមាណ អ្នកជាប់ សរុបមានចំនួន ២៣ ១២៦ នាក់ ដែលស្មើនឹង ២៥,៧២% នៃចំនួនបេក្ខជន សរុបជាង ៩ម៉ឺន ៣នាក់។ លទ្ធផល នឹងបិទតាមមណ្ឌលនានា នៅម៉ោង ៤រសៀលនេះ សម្រាប់ភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ដំណើរការ នៃការប្រឡង ទាំងដំណើរការ វិញ្ញាសារសរសេរ កំណែ និងស្រង់បូកពិន្ទុ ដោយកុំព្យូទ័រ ប្រព្រឹត្តទៅប្រកប ដោយជោគជ័យ ពុំមានឧបទ្ទវហេតុអ្វី គួរឲ្យកត់សំគាល់ឡើយ។

ដោយសារតែ ចំនួនអ្នកប្រឡងបាក់ឌុប មានចំនួន អ្នកធ្លាក់ច្រើន តាមការរកឃើញ របស់ក្រសួងនោះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា អនុញ្ញាតផ្តល់ឱកាស ឲ្យមានការប្រឡង លើកទី២ សំរាប់បេក្ខជនមិនជាប់ នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤ ខាងមុខ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅកាល ពីថ្ងៃទី៤-៥ ខែ សីហា ដោយ មានបេក្ខជនប្រឡង សរុបចំនួន ៩ម៉ឺន ៣ពាន់ ៤៥៦នាក់ មាន១៥៤មណ្ឌល បន្ទប់ប្រឡង ៣៦៨៣បន្ទប់ ។