Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គភាព ប្រឆាំងអំពើពុករលួយ ហៅ មន្ដ្រីជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសទៅ “កោសខ្យល់ ”

  • បោះពុម្ព

ភ្នំពេញ៖ ប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីមានរឿងអាស្រូវ ពុករលួយរបស់ ក្រុមជញ្ជីងថ្លឹងរថយន្ដ ផ្ទុកលើសទម្ងន់ នៅលើដងផ្លូវជាតិ ជាបន្ដបន្ទាប់រួចមក អង្គភាព ប្រឆាំងអំពើពុករលួយ ក្រោមការដឹកនាំ របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង បានធ្វើការកោះ ហៅក្រុមមន្ដ្រីជញ្ជីងថ្លឹង ទាំងអស់នោះ មកប្រជុំ “កោសខ្យល់” ដើម្បីឱ្យពួកគេបញ្ឈប់ ការប្រព្រឹត្ដ អំពើពុករលួយ តទៅទៀត បើមិនដូច្នោះទេ ពួកគេនឹងប្រឈម មុខទៅនឹងវិធានការ ផ្លូវច្បាប់ ។

យោងតាមប្រភពព័ត៌មាន ពីក្រុមមន្ដ្រី ជញ្ជីងថ្លឹង នៅតាមដងផ្លូវជាតិ មួយកន្លែង នៅខេត្ដស្ទឹងត្រែង បានលួចបង្ហើបប្រាប់ នៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញថា  កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅអង្គភាព ប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ ឯកឧត្តម ឱម យ៉ិនទៀង ជាប្រធាន បានធ្វើការកោះហៅមន្ដ្រី ប្រធានស្ថានីយជញ្ជីងថ្លឹង  រថយន្ដផ្ទុកលើសទម្ងន់ នៅទូ ទាំងប្រទេស មកធ្វើការប្រជុំ និងសួរចម្លើយមួយចំនួន ពាក់ព័ន្ធទៅនឹង ការប្រព្រឹត្ដអំពើពុករលួយ ក្នុងការអនុញ្ញាតឱ្យ រថយន្ដផ្ទុកលើសទម្ងន់ ឱ្យបើកឆ្លងកាត់បាន ជាថ្នូរ នឹងការបង់ប្រាក់ ។ ក្រោយពីកោះហៅ មកប្រជុំ និងធ្វើការព្រមាន ឱ្យបញ្ឈប់នូវសកម្មភាព ពុករលួយ រួចមកនោះ ស្រាប់តែគេឃើញ រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ចេញលិខិតមួយណែនាំ ឱ្យប្រធានក្រុម ជញ្ជីងថ្លឹងនៅតាម ដងផ្លូវជាតិ ទាំងអស់នៅ ទូទាំងប្រទេស ផ្អាកសកម្មភាពធ្វើការថ្លឹង ទម្ងន់រថយន្ដ ជាបណ្ដោះអាសន្ន ដែល រហូតដល់ថ្ងៃទី២៩ ខែសីហា ក្រុមជញ្ជីងថ្លឹង នៅ មិនទាន់ដំណើរការ ឡើងវិញនៅឡើយនោះទេ ។ ការ បញ្ជាឱ្យផ្អាក សកម្មភាពថ្លឹងរថយន្ដ រកបទល្មើសផ្ទុក លើសទម្ងន់របស់ រដ្ឋមន្ដ្រី ក្រសួងសាធារណការខាង លើនេះ គេមិនបានដឹងថា ក្រោមចំណាត់ការ អ្វីច្បាស់លាស់ នៅឡើយនោះទេ ដោយមិនអាច ធ្វើការទាក់ទង ដើម្បីសួរនាំបានឡើយ ហើយ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុក រលួយ ខណៈដើមអម្ពិលទូរស័ព្ទ សុំការបំភ្លឺ ឯកឧត្តម មិនបានលើកទូរស័ព្ទនោះទេ ។

អ្នកដឹងរឿង បានលួចបង្ហើបឱ្យដឹងថា អំពើពុករលួយ នៅតាមស្ថានីយជញ្ជីងថ្លឹង រថយន្ដផ្ទុកលើសទម្ងន់ គឺមានសកម្មភាព ខ្លាំងក្លាបំផុត ដែលជាដើមចម ធ្វើឱ្យផ្លូវជាតិផ្លូវថ្នល់ រងនូវការខូចខាត ដោយសាររថយន្ដ ផ្ទុកលើសទម្ងន់ បើកបរលើផ្លូវ។ ចំណែកអ្នក បានផល គឺក្រុមមន្ដ្រីជញ្ជីងថ្លឹង និងថ្នាក់ដឹក នាំក្រសួងសាធារណការ ទទួលបន្ទុកមួយចំនួន រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលគេដាក់ ឱ្យទៅចូលរួម ជាមួយនឹង ក្រុមជញ្ជីងថ្លឹងផងដែរ ។

អំពើពុករលួយ ឃុបឃិតគ្នា អនុញ្ញាតឱ្យ រថយន្ដផ្ទុកលើសទម្ងន់ បើកបរលើផ្លូវជាតិ ត្រូវបានគេអះអាងថា មានការពាក់ព័ន្ធជា ខ្សែសង្វាក់ ជាពិសេសរថយន្ដ របស់ក្រុមហ៊ុន ដឹកជញ្ជូន និងឈ្មួញរកស៊ីដឹកជញ្ជូន ធំៗតែម្ដង ។ ប្រភពបានឱ្យដឹងថា សកម្មភាព បញ្ជាឱ្យរថយន្ដ ចូលថ្លឹងរថយន្ដ នៅតាមជញ្ជីងថ្លឹង ខណៈ បើកឆ្លងកាត់ផ្លូវជាតិនានានោះ ភាគច្រើនគេធ្វើឡើង ចំពោះតែរថយន្ដ ដឹកជញ្ជូនរាយរង ដែលម្នាក់មាន ១ គ្រឿង២គ្រឿង រកស៊ីដឹកជញ្ជូន ផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ ហើយប្រសិនបើ រថយន្ដរបស់ក្រុម ហ៊ុនវិញ គឺគេធ្វើឡើងតែពេលថ្ងៃ ដែលក្រុម ហ៊ុនទាំងអស់នោះតែងតែផ្ទុកទម្ងន់ ទៅ តាមច្បាប់កំណត់ ។ ប៉ុន្ដែ ចំពោះពេលយប់ វិញគឺមានរថយន្ដក្រុមហ៊ុនធំៗជាច្រើន ដែលបើកបរឆ្លងកាត់ មានផ្ទុកលើសទម្ងន់ មិន ត្រូវបានគេថ្លឹង នោះឡើយ ដោយមន្ដ្រី ក្រុមជញ្ជីងថ្លឹង ខណៈរថយន្ដក្រុមហ៊ុន បើកមកដល់ គឺគ្រាន់តែកត់ ស្លាកលេខប្រភេទ រថយន្ដ និងម៉ោង ថ្ងៃខែ គឺជាការស្រេច ហើយមួយអាទិត្យ កន្លះខែ ឬ១ខែមេៗនឹង ជួបជាមួយប្រធាន ក្រុមហ៊ុនទូទាត់លុយម្ដង ដែលលុយខ្មៅ ខាងលើនេះ មិនស្ថិតនៅក្នុង របាយការណ៍ ក្នុងការថ្លឹងរថយន្ដ នោះឡើយ ។

ប្រភពព័ត៌មាន បានបន្ថែមថា លុយខ្មៅ ដែលបានមកពីក្រុមហ៊ុន រថយន្ដផ្ទុកលើស ទម្ងន់ខាងលើនេះ គឺប្រធានស្នាក់ការមិន បានធ្វើការបែងចែក ទៅឱ្យមន្ដ្រីថ្នាក់ក្រោម ដែលប្រចាំការ នៅក្នុងទីស្នាក់ការ នោះទេ ដោយមេៗយកទុកខ្លួនឯង ដោយសំអាងថា  ទុកសម្រាប់ ផ្ដល់ចំណែក ទៅដល់ថ្នាក់លើ។ ប៉ុន្ដែ មន្ដ្រីនៅទីស្នាក់ការ ទទួលបានចំណែក ពីលុយពិន័យ ដែលគេធ្វើឡើង ចំពោះរថយន្ដ ដឹកជញ្ជូនរាយរង រួមទាំងលុយដែលម្ចាស់ រថយន្ដដឹកជញ្ជូន បង់ឱ្យជារៀងរាល់ថ្ងៃ ដែល គេហៅថា លុយថ្លៃបាយ ។

អ្នករកស៊ី ដឹកជញ្ជូនតាមរថយន្ដ ដោយ ខ្លួនឯង ដែលមានរថយន្ដ១-២គ្រឿង បាន អះអាងថា ទោះបី រថយន្ដរបស់ខ្លួនផ្ទុកមិន លើសទម្ងន់យ៉ាងណា ក៏ដោយ ឱ្យតែបើកឆ្លង កាត់ចូលជញ្ជីងថ្លឹងហើយ ដឹងតែ ត្រូវបង់ លុយថ្លៃបាយ យ៉ាងហោចណាស់ពី ៥ម៉ឺន ទៅ ១០ម៉ឺនរៀលដែរ ចំពោះប្រភេទរថយន្ដធំៗ ហើយ បើរថយន្ដប្រភេទ ដឹកជញ្ជូនតូចៗ ក៏ត្រូវតែបង់លុយដូចគ្នា ដោយគេមានសមត្ថកិច្ច នគរបាលអាវុធហត្ថ ដែលប្រចាំ ការជាមួយជាអ្នកទទួលយក ក្រោមរូបភាព លុយថ្លៃបាយដូចគ្នា តែពេលទទួលបានហើយ មន្ដ្រីអាវុធហត្ថ ឬនគរបាលទាំងអស់ នោះ ត្រូវយកលុយទៅដាក់ នៅក្នុងកេសរួម មួយអាទិត្យចែកគ្នាម្ដង ។

កន្លងមកធ្លាប់មានផ្ទុះ រឿងអាស្រូវពុក រលួយនៅក្នុងស្ថានីយ ថ្លឹងរថយន្ដកូនដំរី នៅតាមបណ្ដោយផ្លូវជាតិ លេខ៥ ស្ថិតក្នុង ខេត្ដបន្ទាយមានជ័យ ម្ដងរួចមកហើយ ដោយកាលណោះ គេអះអាងថា គ្រាន់តែរយៈ ពេលមិនដល់មួយខែផង មានទឹកលុយ រហូតដល់ទៅប្រមាណ ៨០ លានរៀល ត្រូវបានគេរកបាន សម្រាប់ធ្វើ ការបែងចែកគ្នា តាំងពីលើដល់ខាងក្រោម ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ថ្មីៗនេះ មន្ដ្រីសាលា ខេត្ដបន្ទាយមានជ័យ ធ្លាប់បានប្រាប់ថា ទឹកប្រាក់ប្រមាណ ៨០លានរៀល ត្រូវបានមន្ដ្រីស្ថានីយ ធ្វើការបែងចែក គ្នា ដោយ៣លានរៀល  ផ្ដល់ជូនមន្ដ្រីមន្ទីរ សាធារណការ ខេត្ដបន្ទាយមានជ័យ ចំនួន ៣នាក់ សរុប ៩ លានរៀល, ថវិកា ១,៥ លានរៀល  ត្រូវប្រគល់ជូនក្រុមនគរបាល ដែលចូលរួមយាម និងបម្រើការងារ នៅ ទីនោះ ថវិកា ១,៥លានរៀលទៀត ត្រូវប្រគល់ជូន ក្រុមមន្ដ្រីអាវុធហត្ថ ដែលយាម និងបម្រើការនៅ ទីនោះ ។

ដោយឡែកថវិកា ១៧លានរៀល ត្រូវ ប្រគល់ជូន ប្រធានមន្ទីរសាធារណការ ខេត្ដបន្ទាយមានជ័យ ១៧ លានរៀល ផ្សេងទៀត សម្រាប់ប្រធាន ស្ថានីយជញ្ជីងថ្លឹង រថយន្ដផ្ទាល់តែម្ដង រីឯទឹកប្រាក់៤០ លាន រៀលផ្សេងទៀត ដែលជាចំនួនលុយ ពាក់កណ្ដាល នៃចំណូល ត្រូវប្រគល់ជូន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ប៉ែន បូរ៉ាណ ដែលជាអ្នកទទួលបន្ទុក ក្នុង នាមក្រសួង តាមរយៈមន្ដ្រីជំនិត របស់ខ្លួន ម្នាក់ ឈ្មោះ អ៊ុំ ផានិត ដែលត្រូវបញ្ជូនពី ភ្នំពេញ ឱ្យទៅធ្វើជា អនុប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្ដកូនដំរី ដើម្បីស្វែងរក ចំណូលនៅទីនោះ ។

ទោះបីជាយ៉ាងណា មន្ដ្រីមន្ទីរសាធារណការ ខេត្ដបន្ទាយមានជ័យ ក៏បានចេញមក ច្រានចោលនូវព័ត៌ មានខាងលើនេះដែរ ដោយពួកគេ បានបញ្ជាក់ថា រាល់ចំណូល ឬ ការផាកពិន័យទាំងអស់ ត្រូវបានចេញ វិក្កយបត្រត្រឹមត្រូវ ពួកគេ មិនបានប្រព្រឹត្ដដូច ការចោទប្រកាន់នោះទេ ។

ប្រជាពលរដ្ឋ ខេត្ដបន្ទាយមានជ័យ និង មន្ដ្រី ដែលមិនពេញចិត្ដ នឹងការឃុបឃិត ប្រព្រឹត្ដអំពើពុករលួយ នាំឱ្យបាត់ ប្រយោជន៍ជាតិ របស់មន្ដ្រីខិលខូចនេះ ក្រោយពេល ឃើញចំណាត់ការ របស់មន្ដ្រី អង្គភាពប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជាប្រធាននោះ បានសម្ដែងការសាទរ ព្រមទាំងរំពឹង យ៉ាងមុតមាំផងដែរថា  អង្គភាពប្រឆាំងអំពើពុក រលួយ នឹងប្រើដាវ អាជ្ញាសឹក កណ្ដាប់ដៃដែក ដ៏យុត្ដិធម៌របស់ខ្លួន បំបែកសំណុំរឿងពុក រលួយ  នៅស្ថានីយជញ្ជីងថ្លឹង រថយន្ដកូនដំរី ដែលបានកិបកេង ថវិកាជាតិ ដ៏ច្រើនលើសលប់ ហើយវាក៏ជា ការព្រមានដល់មន្ដ្រីចូល ចិត្ដប្រព្រឹត្ដ អំពើ ពុករលួយផងដែរ ។

អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ បានបំបែកសំណុំរឿង ពុករលួយដ៏ចាក់ស្រេះ នៅក្នុងប្រទេសកម្ពុជា ជាច្រើនករណី ប្រជាពលរដ្ឋ និងមន្ដ្រី ខេត្ដបន្ទាយមានជ័យសម្ដែង ការពេញចិត្ដ ហើយជឿជាក់ថា ករណី ពុករលួយនៅស្ថានីយ ជញ្ជីងថ្លឹងរថយន្ដកូនដំរី ក៏នឹងបំបែក បានដូចគ្នាដែរ ដើម្បីលុបបំបាត់ នូវឧបសគ្គ សម្រាប់អភិវឌ្ឍន៍សង្គមជាតិ ៕

ដកស្រង់ពី៖ ដើមអម្ពិល