Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំលើកទី ៤៤ របស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

  • បោះពុម្ព

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានបើកកិច្ច ប្រជុំលើកទី៤៤ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ រួមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម  តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានលើកឡើងអំពី លទ្ធផល សម្រេចបាន របស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានពិនិត្យ និងអនុម័តកំណត់ហេតុ កិច្ចប្រជុំលើកទី ៤៣។

ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូន ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ រួមមាន ការងារបណ្តុះបណ្តាល សិក្ខាសាលា សន្និសីទតំបន់ និងអន្តរជាតិ , ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែសីហា ឆ្នាំ២០១៤, ការទប់ស្កាត់ និងការបង្ការ រួមទាំង ការប្រឡងបាក់ឌុប ឆ្នាំ២០១៤ នេះផងដែរ ។

ឯកឧត្តម ឱម យ៉ិនទៀង បានបន្តថា ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ នៃការខិតខំ ប្រឹងប្រែង របស់អង្គភាពប្រឆាំង អំពើពុករលួយ លើគ្រប់វិស័យ ហើយសម្តែង ការកោតសរសើរ យ៉ាងខ្លាំង ដល់អាជ្ញាធរខេត្ត នគរបាល កងរាជអាវុធហត្ថ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហការី ថ្នាក់ដឹកនាំ ទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូរាប់ម៉ឺននាក់ ដែលបានធ្វើឲ្យមាន ការប្រែប្រួល ជាប្រវត្តិសាស្ត្រ នៅការប្រឡងបាក់ឌុប ឆ្នាំនេះ នាំឲ្យសិស្ស ក៏ដូចជាឪពុកម្តាយ អាណាព្យាបាលសិស្ស ក៏ដូចជា សង្គមទាំងមូល អបអរសាទរ និងគាំទ្រ បន្តពង្រឹងវិធានការ គុណភាព ដូចនេះបន្តទៀត។

ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ លើកទឹកចិត្តអង្គភាព ប្រឆាំងអំពើពុករលួយ ចូលរួមចំណែកបន្តទៀត ដោយស្មារតីសហការ ដើម្បីក្រសួងអប់រំ យុវជន និងកីឡា ទទួលបានជោគជ័យ សម្រាប់ការប្រឡង បាក់ឌុបលើកទី២ នាពេលខាងមុខ៕

ដកស្រង់ពី៖ ដើមអម្ពិល