Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសភា ជ្រើសតាំង ឯកឧត្តម លី ណារុន ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ

  • បោះពុម្ព

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៥ នីតិកាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី ព្រឹទ្ធសភា ដោយមានសមាជិកចូលរួម ចំនួន៥៥រូប លើរបៀបវារៈ តែមួយគត់ គឺ ការបោះឆ្នោត ជ្រើសតាំង ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ចំនួន១រូប ជំនួស ឯកឧត្តម ប្រាក់ សុខ ដែលបានទទួលមរណភាព។

ជាលទ្ធផល ឯកឧត្តម លី ណារុន ត្រូវបានគាំទ្រ និងជាប់ជា ជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភា ចំណោមបេក្ខជន ០៥រួប ដែលបានឈរឈ្មោះ។ នេះបើយោងទៅតាម សេចក្តីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា។