Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសាធារណការ ហៅមន្ត្រីថ្លឹងរថយន្ត មករៀនបន្ថែម ដើម្បីកាត់បន្ថយ ការខូចផ្លូវថ្នល់

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើក វគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព មន្ដ្រីផ្នែកត្រួតពិនិត្យ ការដឹកជញ្ជូន លើសទម្ងន់ និង ការថ្លឹងរថយន្ដ នៅតាមដងផ្លូវ ដល់មន្ត្រី ដែលបម្រើការងារ តាមស្ថានីយជញ្ជីង ថ្លឹងរថយន្តចល័ត អចល័ត ដើម្បីរូមចំណែក ក្នុងការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់ ដែលបណ្តាលឲ្យផ្លូវខូច សំដៅធានាបាននូវ គុណភាពផ្លូវថ្នល់។

ទីភ្នាក់ងារព័ត៌មាន AKP បានដកស្រង់សំដី ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថា បញ្ហាដឹកជញ្ជូន លើសទម្ងន់ ជាបញ្ហាមួយដ៏រសើប ដែលបច្ចុប្បន្ននេះ ក្រសួង មានការលំបាក ក្នុងការអនុវត្តការងារ ត្រួតពិនិត្យផ្លូវថ្នល់ និង ការដឹកជញ្ជូន លើសទម្ងន់ ព្រោះវាបាន កើតឡើង រវាងភ្នាក់ងារ ដែលទទួលបន្ទុកលើ ការអនុវត្តច្បាប់ និង អ្នកប្រព្រឹត្តបទល្មើស។

ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ រាល់មន្ត្រីទាំងអស់ ដែលបម្រើការងារ តាមស្ថានីយជញ្ជីង ថ្លឹងរថយន្តចល័ត អចល័ត ត្រូវតែជាមន្ត្រី ដែលបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលស្តី ពីការងារដឹកជញ្ជូន លើសទម្ងន់ ទើបអាចជ្រើសរើស ឲ្យចូលរួម ធ្វើការងារ នេះបាន។

នៅប្រទេសកម្ពុជា ការដឹកជញ្ជូន លើសទម្ងន់ ការឃុបឃិតគ្នា នៅក្នុងពេលដេញថ្លៃសាងសង់ គ្រោះធម្មជាតិ ទឹកជំនន់ គឺជាមូលហេតុ ចំបងធ្វើឲ្យ ផ្លូវថ្នល់នៅកម្ពុជា រងនូវការខូចខាត យ៉ាងដំណំ និងធ្វើឲ្យរដ្ឋខាតបង់ថវិកា យ៉ាងច្រើន ដើម្បីជួសជុល និងសាងសង់ឡើងវិញ ៕

ដកស្រង់ពី៖ ថ្មីៗ