Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ៖ មួយ​ប៉​ព្រិច​ភ្នែក​សោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ក្នុង​ពិភពលោក​កើន​ជាង​៤​លាន​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការអនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈបណ្តាប្រទេសពិភពបានឆ្លងជំងឺនេះជាង៤លាននាក់ ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ។

តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោក គឺបានកើនជាង៤លាននាក់ ។ នេះ គឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល» ។

សម្តេចបន្តថា ចំពោះនៅប្រទេសយើងវិញ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ គឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យសុខភាពជាប្រចាំដូចជា ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃ និងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាស ឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះ ងាយឆ្លងលឿនណាស់ ។

ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ជាមួយគ្នានោះដែរ សម្តេចតេជោ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងបានចៀសផុតពីជំងឺទាំងពួង៕

ដកស្រង់ពី៖ កោះសន្តិភាព