បណ្តាញសង្គម

ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ៥​នាក់ រង​ការ​ព្រមាន

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះបានព្រមានយ៉ាងខ្លាំងៗដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងព្រមានមន្ដ្រីក្រោមឱវាទផងដែរ ក្រោយពីខ្វះការយកចិត្តទុកដាក់ទៅលើការងារ ដែលសរុបមាន៥នាក់ ។

 យោងតាមសេចក្ដីប្រកាសស្ដីពីការអនុវត្តវិន័យមន្ដ្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃផ្សេងៗគ្នាបាន ចេញផ្សាយនាពេលថ្មីៗនេះថា សម្ដេចក្រឡាហោម ស ខេង បានព្រមាននៅមន្ដ្រីទាំងនោះរួមមាន ៖

១-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។

២-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងទទួលផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មូលហេតុធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។

៣-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកំ៤-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាល ខេត្តកំព៥-ព្រមានលើកទី១ ចំពោះវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុធ្វេសប្រហែល ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន៕

កែសម្រួលដោយ ៖សុឃាង់ធំ មូលហេតុធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។ពង់ធំ មូលហេតុធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។

ដកស្រង់ពី៖ កោះសន្តិភាព