Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​កូ​វី​ដ​-១៩ ​មិន​ទាន់​ចប់​នៅឡើយ​ទេលើពិភពលោក ដូច្នេះ​ប្រជាជន​កុំធ្វេសប្រហែស

  • បោះពុម្ព

រាជធានីភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជាលោកស្រី Li Ailan បានព្រមានថាកម្ពុជាអាចប្រឈមមុខនឹងការបិទប្រទេសឬបិទតំបន់បើប្រជាពលរដ្ឋកម្ពុជាមានការធ្វេសប្រហែស ដោយធ្វើការជួបជុំគ្នាច្រើន ហើយអាជីវកម្មផ្សេងៗបន្តសកម្មភាពធម្មតា ដោយពុំមានវិធានការណ៍ត្រឹមត្រូវក្នុងការទប់ស្កាត់វីរុសឆ្លង កូវីដ-១៩ ។

លោកស្រីបានបញ្ជាក់ថា ដូចអ្វីដែលថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានលើកឡើងថាការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ គឺមិនទាន់ចប់នៅឡើយទេ ដរាបណានៅមានករណីថ្មីនៅប្រទេសផ្សេងនិងតំបន់ផ្សេងៗក្នុងពិភពលោក ដូច្នេះបញ្ហានេះគឺនៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាដដែល។

លោកស្រីបានមានប្រសាសន៍បញ្ជាក់ថា «ដោយសារតែយើងមិនអាចទាយទុកបានជាក់លាក់ទេសម្រាប់ការវិវត្តន៍របស់មេរោគហ្នឹង ការផ្ទុះរាតត្បាត ជាពិសេសការប្រឈមទៅនឹងរលកទី២ នៃការផ្ទុះរាតត្បាតនេះ ដូច្នេះអ្វីដែលយើងអាចធ្វើទៅបានគឺត្រូវត្រៀមខ្លួនជាស្រេចសម្រាប់ការកើតឡើងដែលយើងអាចប្រឈម » ។

លោកស្រីបានបន្តថាឆ្លៀតឱកាសនៃសន្និសិទ្ធសារព័ត៌មានលោកស្រីបានលើកឡើងនូវចំណុច៣សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជានិងសម្រាប់យើងទាំងអស់គ្នា ក្នុងការត្រៀមខ្លួនសម្រាប់ការកើតឡើងនូវរលកទី២ នៃវីរុសកូវីដ-១៩ ដែលអាចកើតមាន ឬវិលត្រឡប់មកកម្ពុជាជាថ្មី ។

ក្នុងនោះចំណុចទី១ គឺយើងត្រូវតែនៅប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ច កុំមានការធ្វេសប្រហែស, ចំណុចទី២ គឺត្រូវតែធ្វើជាជើងឯកនៃរបៀបរស់ប្រចាំថ្មីមួយដែលមានសុវត្ថិភាពខ្ពស់ពីការឆ្លងវីរុសនេះ និងចំណុចទី ៣ ត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទុះរាតត្បាតជាថ្មីនេះ ។

លោកស្រី Li Ailan បានបញ្ជាក់ថា «មេរោគវាមានភាពឆ្លាតជួនកាលឆ្លាតជាងយើងទៅទៀត ដូច្នេះ ត្រូវរក្សានូវការប្រុងប្រយ័ត្នខ្ពស់ អញ្ចឹងបើយើងធ្វេសប្រហែលដោយមើលឃើញថាស្ថានភាពល្អស្រួលជាងមុន នោះមេរោគនឹងវាយប្រហារយើងបានគ្រប់ពេល» ។

ដូច្នេះចំនុចទី២ គឺសំខាន់បំផុតក្នុងការផ្លាស់ប្តូរឥរិយាបទរបស់យើងក្នុងការប្រយុទ្ធនឹងមេរោគឆ្លងកូវីដ-១៩ ព្រោះមេរោគឆ្លងមួយនេះបានផ្លាស់ប្តូរពិភពលោកនិងសង្គមរបស់យើង ដូច្នេះយើងត្រូវផ្លាស់ប្តូរនូវឥរិយាបទមួយចំនួន តាមរយៈការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ទម្លាប់នៃការធ្វើដំណើរ ទម្លាប់នៃការសិក្សា និងទម្លាប់នៃការធ្វើការ ដូច្នេះរាល់អាជីវកម្មមិនគួរងាកមកធ្វើដំណើរការធម្មតាដូចពេលមុនពេលដែលគ្មាន កូវីដ-១៩ នោះឡើយ ។

ដែលត្រង់នេះមានន័យថាយើងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងវិធានការណ៍ចាំបាច់ដើម្បីទប់ស្កាត់នូវការឆ្លងនិងការរីករាលដាលនៃវីរុសឆ្លងនេះ ។

តំណាងអង្គការសុខភាពពិភពលោកបាននិយាយបន្ថែមថា «យើងម្នាក់ៗនៅពេលស្ថានភាពធូរស្បើយយើងតែងចង់វិលទៅកាន់ស្ថានភាពធម្មតាវិញ តែសម្រាប់អង្គការសុខភាពពិភពលោកយើងអំពាវនាវឲ្យបងប្អូនពិចារណាថាមុននឹងវិលទៅរកសកម្មភាពធម្មតាវិញ ឧទាហរណ៍ការបើកឡើងវិញនូវជំនួញផ្សេងៗឲ្យធម្មតាវិញនោះតោងត្រូវយល់ថា រាល់បុគ្គលម្នាក់ៗនិងស្ថាប័ននីមួយៗត្រូវតែមានភាពច្បាស់លាស់ប្រកាន់ខ្ជាប់នូវអ្វីមួយដែលតោងការពារខ្លួនអ្នក ដូច្នេះបើមិនច្បាស់លាស់ទេ ចូរកុំទាន់វិលទៅរកស្ថានភាពធម្មតា វិញ» ។

លោកស្រី Li Ailan បានបញ្ជាក់ «អ្វីដែលខ្ញុំចង់និយាយជាចុងក្រោយនេះគឺថា ខ្ញុំសូមនិយាយថាយើង (កម្ពុជា) ត្រូវរៀបចំខ្លួនឲ្យរួចជាស្រេចសម្រាប់ការឆ្លើយតបក្នុងករណីមានការឆ្លងទ្រង់ទ្រាយធំណាមួយ ដូចយើងបានសង្កេតឃើញថាកម្ពុជាបានធ្វើការឆ្លើយតបបានយ៉ាងល្អសម្រាប់រយៈពេល ៣ ខែចុងក្រោយនេះ ប៉ុន្តែបើសិនជាមានការកើតឡើង ឬផ្ទុះទ្រង់ទ្រាយធំ នោះជាការបារម្ភរបស់យើង» ។

លោកស្រីបានបញ្ជាក់ថាប្រជាពលរដ្ឋខ្លះហាក់ដូចជាប្រញាប់ប្រញាលក្នុងការបើកឡើងវិញនូវអាជីវកម្មរបស់ខ្លួន ក្រោយពីការរកមិនមានករណីឆ្លងថ្មីរយៈពេលជិត ១ ខែនេះ ដូច្នេះអង្គការសុខភាពពិភពលោកសូមជម្រុញគ្រប់ប្រទេសទាំងអស់ រួមទាំប្រទេសកម្ពុជាផងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ។

គូរតែបើកឡើងវិញនូវអាជីវកម្មផ្សេងៗដោយសន្សឹមៗកុំបើកឡើងវិញជាគំហុកដោយគ្មានការប្រុងប្រយ័ត្ន នោះយើងអាចប្រឈមក្នុងការបិទតំបន់ណាមួយ ឬបិទប្រទេសកម្ពុជាទាំងមូល ៕

ដកស្រង់ពី់៖ កោះសន្តិភាព