Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុទ្ធសាស្ត្រ «​ចតុកោណ​» ដំណាក់កាល​ទី ៤ គឺ​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យកម្ពុជា​ឆ្នាំ ២០៥០

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុទ្ធសាស្ត្រ «ចតុកោណ» ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកា លទី ៦ នៃរដ្ឋសភាជាតិ គឺបង្កើតឡើងដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសា ងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

នៅក្នុងយុទ្ធសាស្ត្រដំណាក់កា លថ្មីនេះរាជរដ្ឋាភិបាលបានកំណត់យក «គោលដៅយុទ្ធសាស្ត្រ ៤» និង «វិស័យអាទិភាព ៤» ជាការប្តេជ្ញាចិត្ត ។

នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា ។ លោក អ៊ឹម វុត្ថា សមាជិកនិយ័ករទូរគមនាគមន៍កម្ពុជា និងជាអ្នកនាំពាក្យនៃនិយ័ត ករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថាគោលដៅយុទ្ធសាស្ត្រ ៤ ដែល

ទី ១ ធានាឲ្យបានកំ ណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងមានភាពប្រកួត ប្រជែងជាមួយនឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណា ឲ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់ គ្រងបំណុលសាធារណៈឲ្យបានហ្មត់ចត់ ។

ទី ២ បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ ទាំងគុណភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្រទាប់យុវជនតាមរយៈការផ្តល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែ លម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងជំរុញការវិនិយោគ ទាំងក្នុង ប្រទេស និងក្រៅប្រទេស ។

ទី ៣ សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតនៅក្នុងរង្វង់អត្រា ទាបជាង ១០% ការពារមិនឲ្យភាពក្រីក្រវិលត្រលប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ ការចូលរួមក្នុងយន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយ បន្ទុកជីវភាពរស់នៅ និង ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់ បន្ថយគម្លាតសង្គម និង

ទី ៤ បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវា សាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាការលើកកម្ពស់ បរិយា កាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ ។

លោក អ៊ឹម វុត្ថា ឱ្យដឹងទៀតថា នៅក្នុងយុទ្ធសាស្ត្រ «ចតុកោណ» របស់រាជរដ្ឋាភិបា លក្រៅពីមានយុទ្ធសាស្ត្រសំខាន់ៗ ក៏បានកំណត់វិស័យអាទិភាពចំនួន ៤ ទៅតាមចតុកោ ណនីមួយៗរបស់ខ្លួន ។

លោកបានលើកឡើងថា វិស័យអាទិភាពទាំង ៤ សម្រាប់ចតុកោ ណទី ១ ការអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់សេវាសុខភាព សាធារណៈ និងអាហារូបត្ថម្ភ និង ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ។

ចតុកោណទី ២ -ការធ្វើពិពិធកម្មសេដ្ឋកិច្ច រួមមាន ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើក កម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, ការអភិវឌ្ឍន៍នៃកំណើនសេដ្ឋកិច្ច គន្លឹះ និងថ្មីៗ, ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តិន៍ឧស្សា ហកម្មទី ៤ និងការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ ។

ចតុកោណទី ៣ -ការលើកស្ទួយវិស័យឯកជន និងការងារ រួមមាន ការអភិវឌ្ឍទីផ្សារការ ងារ, ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព, ការរៀបចំ និងអនុវត្ត ភាពជាដៃគូវិស័យសាធារណៈ និងឯកជន ព្រមទាំង ការពង្រឹងការប្រកួតប្រជែង ។

ចតុកោណទី ៤ -ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន រួមមាន ការលើកស្ទួយ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, ការពង្រីកការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ ដោយចីរភាព, ការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការធានាចីរភាពបរិស្ថាន និងការ រៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

លោកបន្តថា ក្នុងន័យនេះ តើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនា គមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំង បុគ្គលពាក់ព័ន្ធនឹងវិស័យនេះ ត្រូវរៀបចំសកម្មភាពការងារដូចម្តេចខ្លះ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ធ្វើឲ្យសម្រេចបានទៅលើគោលដៅយុទ្ធសាស្ត្រ និងវិស័យអាទិភាពពាក់ ព័ន្ធ ដូចបានរៀបរាប់ខាងលើ? លោក អ៊ឹម វុត្ថា មានប្រសាសន៍ថា «តាមគំនិតខ្ញុំផ្ទាល់ទេ បានពិនិត្យឃើញថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កមកម្ពុជា ( បទ នទក) និងប្រតិបត្តិករ ត្រូវដាក់ ចេញនូវផែនការសកម្មភាពពាក់ព័ន្ធវិស័យអាទិភាពក្នុងវិស័យរបស់ខ្លួន រួមមាន ៖

១- ការ អភិវឌ្ឍធនធានមនុស្ស លើជំនាញវិទ្យាសាស្ត្រនិ ងបច្ចេកទេសពាក់ព័ន្ធនឹងវិស័យទូរគមនា គមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។

២ – ចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈ ការលើកកម្ពស់លើការតភ្ជាប់ឌីជីថល (បណ្តាញអ៊ីនធឺណេតល្បឿនលឿន និងសន្តិសុខ បណ្តាញ) ដែលជាឧបករណ៍ធានាក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយ តបនឹងបដិវត្តិឧស្សាហកម្មជំនាន់ទី ៤.០ ។

៣- ចូលរួមការលើកស្ទួយវិស័យឯកជន តាមរយៈរៀបចំគោលនយោបាយ ផែនការអភិវឌ្ឍ និងច្បាប់បទដ្ឋានគតិយុត្ពិពាក់ព័ន្ធនានា និងធ្វើនិយ័តកម្ម ដើម្បីធានា និងការទាក់ទាញ វិស័យ+ឯកជន/ប្រតិបត្តិករវិស័យទូរគមនាគមន៍/បច្ទេកវិទ្យាគមនាគមន៍ និងព័ត៌មាន សប្បាយចិត្តចូលរួម

និង ៤ – រៀបចំធ្វើច្បាប់ គោលនយោបាយ និងនិយ័តកម្មលើការគ្រប់ គ្រងធនធានកម្រវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន/ទូរគមនាគមន៍ រួមមាន វិសាល គមន៍ហ្វ្រេកង់ស៍វិទ្យុ លេខទូរស័ព្ទ/លេខទូរគមនាគមន៍ និងអាស័យដ្ឋានអេឡិកត្រូនិក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យ» ៕

ដកស្រង់ពី៖ កោះសន្តិភាព