Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ណែនាំអាជ្ញាធរពិនិត្យភោជនីយដ្ឋាន បើមិនអនុវត្តន៍វិធានអនាម័យប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវផ្អាកបណ្តោះអាសន្ន

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរឱ្យចុះពិនិត្យភោជនីយដ្ឋានទាំងឡាយណា បើភោជនីយដ្ឋានណាមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនេះរីករាលដាលទេនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន។

បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះថា «សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន។

បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ»។

សូមបញ្ជាក់ថា មកដល់ពេលនេះបើទោះបីកម្ពុជាព្យាបាលអ្នកជំងឺជាជិតអស់ ហើយរយៈពេលប្រមាណ៣២ថ្ងៃហើយមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែអ្នកជំនាញក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតថាជំងឺនេះមិនទាន់រលាយរលត់ពីលើពិភពលោកនៅឡើយនោះទេ៕

ដកស្រង់ពី៖ Fresh News