Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូត​អា​មេ​រិ​ក​ស្វាគមន៍​ការ​ជជែក​ពិភាក្សា​រវាង​លោក កឹ​ម សុខា និង​សម្តេច​តេ​ជោ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិកបានស្វាគមន៍ជំនួបពិភាក្សារវាងលោក កឹម សុខា ជាមួយសម្តេចតេជោ ហ៊ុន កាលពីពេលកន្លងមក ។ នេះបើតាមលោក មុត ចន្ទថា នាយកខុទ្ទកាល័យលោក កឹម សុខា ។

លោក មុត ចន្ថា បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖«ក្នុងជំនួបជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាភាគីទាំងពីរបានពិភាក្សាគ្នាពីវិស័យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស និងបានផ្តោតសំខាន់លើបញ្ហាសង្គមសេដ្ឋកិច្ច ហើយជីវភាពក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩» ។

លោកបន្តថា លោកឯកអគ្គរដ្ឋទូតស្វាគមន៍ចំពោះជំនួបរបស់ឥស្សរជនខ្មែរទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភាថា ជំហានគួរឲ្យលើកទឹកចិត្តមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ ។

លោកឯកអគ្គរដ្ឋទូត បានសរសេរនៅលើទ្វីតធ័ររបស់លោក នៅក្រោយជំនួបថា«ជាឱកាសល្អបានជួបជាមួយលោក កឹម សុខា ដោយមានការពិភាក្សាគ្នាយ៉ាងល្អ អំពីមិត្តភាពរវាងសហរដ្ឋអាមេរិក-កម្ពុជានីតិរដ្ឋ និងសុខភាព ព្រមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជាចំពោះមុខជំងឺរាតត្បាតពិភពលោក» ។

ចំណែកអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខាបានជជែកពិភាក្សាបញ្ហាសុខភាពពលរដ្ឋពីជំងឺកូវីដ១៩និងបញ្ហាសេដ្ឋកិច្ច ។

លោកកឹម សុខាបានសរសេរលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៩ ឧសភា ឆ្នាំ ២០២០ ថានៅម៉ោង៤រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ខ្ញុំបានជួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះ យើងមិនត្រឹមតែសួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ ដោយលើសពីនេះទៅទៀត យើងបានពិភាក្សាអំពីបញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គមនៅពេលអនាគត ដែលចាំបាច់តម្រូវឲ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ៕

ដកស្រង់ពី៖ កោះសន្តិភាព