Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានរដ្ឋសភា​ថា សន្តិភាព​ថ្ងៃនេះ គឺ​អ្នក​ស្នេហា​ជាតិ​យក​ជីវិត​ទៅ​ប្តូរ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភានេះ លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាឥស្សរជនជាន់ខ្ពស់ជាតិមួយរូបដែលបានចូលរួមរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមបានលើកឡើងថា សុខសន្តិភាពដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនកើតមកដោយងាយៗនោះឡើយ គឺបានដោយឥស្សរជនស្នេហាជាតិយកអាយុជីវិតទៅប្តូរ ។

សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់រួបរួមគ្នាការពារថែរក្សាឲ្យបាននូវសុខសន្តិភាពនេះ ឲ្យគង់វង្សរហូតទៅ ដើម្បីទទួលបានការអភិវឌ្ឍតទៅមុខទៀត ។

សម្តេចបានគូសបញ្ជាក់ថា មានតែសុខសន្តិភាពទេ ដែលផ្តល់ឱកាសឲ្យយើងមានលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនឆាប់រហ័សនោះ ។

សម្តេចហេង សំរិន បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីគ្រោះមហន្តរាយ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋ និងប្រទេសជាតិបែបនេះទើបមានកម្លាំងស្នេហាជាតិមួយបានកើតឡើង ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

ជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃផ្តល់កំណើតទី២ ដល់ប្រជាពលរដ្ឋខ្មែរជាថ្ងៃស្រោចស្រង់ និងកសាងប្រទេសជាតិចេញពីគំនរផេះផង់ឈានមកទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។

សូមជម្រាបថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៤ របបខ្មែរក្រហមដាក់ចេញនូវគោលនយោបាយដ៏ឆ្កួតលីលា ដូចជា ផែនការការជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សាររូបិយប័ណ្ណ សាសនា ជាដើមមុនរបបនេះឡើងគ្របគ្រងប្រទេសពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ។

ក្នុងរយៈពេលជាង៣ឆ្នាំ ពួកខ្មែរក្រហមបានកាប់សម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចផ្លាញប្រទេសជាតិ ឲ្យខ្ទេចខ្ទីស្ទើរគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ។

ពលរដ្ឋកម្ពុជាបានរស់នៅក្នុងសមុទ្រទឹកភ្នែក និងឈាមរបបអាវខ្មៅ បានកាប់សម្លាប់ពលរដ្ឋជាង៣លាននាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព