បណ្តាញសង្គម

រសៀលថ្ងៃនេះ អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូកមកកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ ចូលមកប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ។

បើតាមការបញ្ជាក់របស់លោកអគ្គនាយក ក្នុងសន្និសីទព័ត៌មាននេះ រៀបចំឡើងនៅទីស្នាក់ការអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នាភូមិទ្រា ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមបំភ្លឺពីអគ្គនាយកដ្ឋានសុខភាព និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាផងដែរ។

លោក តាន់ សុផាន់ណារ៉ា បញ្ជាក់ថា ក្នុងសន្និសីទនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងសមាគមអ្នកចិញ្ចឹមសត្វ នឹងឆ្លើយពន្យល់ឲ្យលម្អិតលើបញ្ហានានា ជុំវិញការរឹតបន្តឹងការនាំចូលសត្វមកកម្ពុជា៕

ដកស្រង់ពី៖ Fresh News