បណ្តាញសង្គម

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ប្រគល់ថវិកាចំនួន៣៧លានរៀល ជូនគណៈកម្មការជាតិប្រឆាំងមេរោគកូវី-១៩

(ភ្នំពេញ)៖ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំប្រតិភូ នាំយកថវិកាសរុបចំនួន ៣៧,០០០,០០០រៀល ប្រគល់ជូនគណៈកម្មការជាតិប្រឆាំងមេរោគកូវីដ-១៩។

ថវិកានេះ គឺជាការចូលរួមបរិច្ចាកប្រាក់ខែ របស់ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិទាំង១៣រូប និងថវិកាចូលរួមរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ២៥ រាជធានី ខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។

គូសបញ្ជាក់ថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ឋានៈ និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់នៅទូទាំងប្រទេស។

បច្ចុប្បន្ន នៅប្រទេសកម្ពុជា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌមានចំនួន២០៣ រីឯក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួន១,៦៤៦៕

ដកស្រង់ពី៖ Fresh News