Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មាន​ជាតិ ព័ត៌មាន​អន្តរជាតិ ព័ត៌​មានកីឡា សិល្បៈ​និងវប្ប​​​ធម៌ កិច្ចការជំនួញ សុខភាព សេវាកម្ម ស្រាវជ្រាវ ការងារ បញ្ចេញមតិ ទំព័រ​មុខសិល្បៈ​និងវប្ប​​​ធម៌សិល្បៈ​និង​តារាការ​សម្តែង​ចាប៉ី​ដង​វែង​រឿង «​សុវណ្ណ​សាម​» ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន ការ​ស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ការសម្តែងជាលើកដំបូងចាប៉ីដងវែងលក្ខណៈប្រភេទរឿង «សុវណ្ណសាម» ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ក្រោយពីខកខានការសម្តែងអស់រយៈចាប៉ីដងវែងរឿង «សុវណ្ណសាម» បានដាក់អោយធ្វើការហាត់សមសម្តែងកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០កន្លងទៅនេះ ក្នុងគោលបំណងលើកស្ទួយចាប៉ីអោយទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ក្រោមការដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់អោយដំណើរការឡើងវិញចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ខាងមុខនេះ ។

ពេលជាយូរខែដោយសារតែស្ថានភាពជំងឺកូវីដ ១៩។ ដោយនៅដំណាក់កាលដំបូងនៃការដាក់អោយទស្សនាចាប៉ីដងវែងជាប្រភេទរឿង «សុវណ្ណសាម» កាលពីល្ងាច ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០កន្លងទៅនេះ តាមរយៈការឡាយតាមផេកហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានការទស្សនាជាច្រើន និងបានទទួលការកោតសរសើរពីសំណាក់មហាជននួវស្នាដៃសម្តែងរបស់សិល្បករនីមួយៗ មានភាពប៉ិនប្រសព្វក្នុងការសម្តែង ។

ការសម្តែងចាប៉ីដងវែងរឿង «សុវណ្ណសាម» ជាទស្សនីភាពមួយប្លែកភ្នែកដោយសិល្បៈករចាប៉ីជាអ្នកច្រៀង និងមានសិល្បករផ្សេងទៀតជាអ្នកសម្តែងអបទៅតាមការច្រៀងរបស់អ្នកលេងចាប៉ី ដើម្បីអោយកាន់តែមានភាពទាក់ទងថែមមួយកម្រិតទៀត ។ រីឯរឿង «សុវណ្ណសាម» នេះបានរៀបចំធ្វើឡើងដោយសិល្បករ សិល្បការិនី ចាប៉ីដងវែង មានចំនួន ៤រូប ។

គួរបញ្ជាក់ផងដែរថា ទាំងអស់នេះជាទស្សនីភាពដំបូងនៃការការដាក់អោយសម្តែងសាកល្បងនៃការសម្តែងរបស់ ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែប៉ុណ្ណោះ ដើម្បីត្រៀមក្នុងការដាក់អោយចូលរួមទស្សនាផ្ទាល់នាពេលឆាប់ៗខាងមុននេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព