បណ្តាញសង្គម

ការ​សម្តែង​ចាប៉ី​ដង​វែង​រឿង «​សុវណ្ណ​សាម​» ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន

រាជធានីភ្នំពេញ ៖ ការសម្តែងជាលើកដំបូងចាប៉ីដងវែងលក្ខណៈប្រភេទរឿង «សុវណ្ណសាម» ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ក្រោយពីខកខានការសម្តែងអស់រយៈពេលជាយូរខែដោយសារតែស្ថានភាពជំងឺកូវីដ ១៩ ។

ចាប៉ីដងវែងរឿង «សុវណ្ណសាម» បានដាក់អោយធ្វើការហាត់សមសម្តែងកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០កន្លងទៅនេះ ក្នុងគោលបំណងលើកស្ទួយចាប៉ីអោយទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ក្រោមការដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់អោយដំណើរការឡើងវិញចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ខាងមុខនេះ ។

ដោយនៅដំណាក់កាលដំបូងនៃការដាក់អោយទស្សនាចាប៉ីដងវែងជាប្រភេទរឿង «សុវណ្ណសាម» កាលពីល្ងាច ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០កន្លងទៅនេះ តាមរយៈការឡាយតាមផេកហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានការទស្សនាជាច្រើន និងបានទទួលការកោតសរសើរពីសំណាក់មហាជននួវស្នាដៃសម្តែងរបស់សិល្បករនីមួយៗ មានភាពប៉ិនប្រសព្វក្នុងការសម្តែង ។

ការសម្តែងចាប៉ីដងវែងរឿង «សុវណ្ណសាម» ជាទស្សនីភាពមួយប្លែកភ្នែកដោយសិល្បៈករចាប៉ីជាអ្នកច្រៀង និងមានសិល្បករផ្សេងទៀតជាអ្នកសម្តែងអបទៅតាមការច្រៀងរបស់អ្នកលេងចាប៉ី ដើម្បីអោយកាន់តែមានភាពទាក់ទងថែមមួយកម្រិតទៀត ។

រីឯរឿង «សុវណ្ណសាម» នេះបានរៀបចំធ្វើឡើងដោយសិល្បករ សិល្បការិនី ចាប៉ីដងវែង មានចំនួន ៤រូប ។

គួរបញ្ជាក់ផងដែរថា ទាំងអស់នេះជាទស្សនីភាពដំបូងនៃការការដាក់អោយសម្តែងសាកល្បងនៃការសម្តែងរបស់ ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែប៉ុណ្ណោះ ដើម្បីត្រៀមក្នុងការដាក់អោយចូលរួមទស្សនាផ្ទាល់នាពេលឆាប់ៗខាងមុននេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព