បណ្តាញសង្គម

សហគមន៍ខ្មែរក្រោម រៀបចំវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ ដូចការគ្រោងទុក

ភ្នំពេញ៖ សហគមន៍ខ្មែរ កម្ពុជាក្រោម បានរៀបចំ វេទិកាសាធារណៈ នៅទីលាន ប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៤ ស្តីពី ទឹកដីកម្ពុជាក្រោម ច្បាប់ស្តីពី ជនអន្តោប្រវេសន៍ និងការអនុវត្តន៍ ច្បាប់អន្តោប្រវេសន៍ នៅប្រទេសកម្ពុជា។

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោម បានថ្លែងក្នុងឱកាស វេទិកានោះថា ការជួបជុំនេះ ធ្វើឡើងក្នុងគោល បំណង ដើម្បីពិភាក្សាស្តីពី ស្ថានភាពទឹកដី កម្ពុជាក្រោម ច្បាប់ស្តីពី ជនអន្តោប្រវេសន៍ និងការអនុវត្តន៍ ច្បាប់អន្តោ ប្រវេសន៍ នៅប្រទេសកម្ពុជា។

ក្នុងនោះលោក បានលើកឡើង ប្រាប់អ្នកចូលរូមជិត ២០០នាក់ថា សហគមន៍ខ្មែរ កម្ពុជាក្រោម និងមិនបោះបង់ខ្មែរកម្ពុជា ក្រោម នោះទេ ដោយលោក នៅតែបន្ត ដឹកនាំបាតុកម្ម នៅថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១៤ បន្តទៀត ដោយមានគម្រោងបី ចំណុចគឺ ទីមួយ ហែញត្តិ ទៅរដ្ឋសភាជាតិ ទី២ ដាក់ញត្តិ ទៅលោកនាយក រដ្ឋមន្រ្តីផ្ទាល់ ឲ្យផ្តាច់ទំនាក់ទំនង ការទូតជាមួយ វៀតណាម ជាបណ្តោះអាសន្ន រហូតដល់ វៀតណាម ព្រមសុំទោស។

និងទី៣ ជាជម្រើសឈប់ ប្រើប្រាស់ ផលិតផល វៀតណាមផងដែរ។ លោកថា “ គម្រោងបីចំណុចនេះ យើងនឹងធ្វើនឹង ខែតុលាខាងមុខនេះ រហូតដល់វៀតណាម សុំទោស”។ លោក មេធាវី សុក សំអឿន ប្រធានអង្គកា រក្រុមអ្នកច្បាប់ ការពារសិទ្ធិ កម្ពុជា បានថ្លែង នៅក្នុងវេទិកានោះថា តាមច្បាប់ បើទោះបីជាខ្មែរក្រោម ក្លាយជាទឹកដី ក្រោមការគ្រប់គ្រង របស់វៀតណាម ក្តី ខ្មែរក្រោមទាំងអស់ សុទ្ធតែជាខ្មែរ។

ការជួបជុំវេទិកា របស់សហគមន៍ខ្មែរ កម្ពុជាក្រោម ប្រព្រឹត្តទៅបាន ដោយមានការ អនុញ្ញាត ពីខាងសាលារាជធានី ភ្នំពេញ បន្ទាប់ពីសហគមន៍ បានស្នើសុំ។ អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងឲ្យដឹងថា សាលារាជធានី ភ្នំពេញ បានយល់ព្រមឲ្យសហគមន៍ ខ្មែរជួបជុំគ្នា ដើម្បីសម្តែងមតិ នៅលើទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ។ កាលពីថ្ងៃទី១ ខែកញ្ញា លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោម និងសម្ព័ន្ ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានផ្ញើលិខិត មួយច្បាប់ ទៅអភិបាលរាជធានី ក្នុងគោលបំណង រៀបចំវេទិកាសាធារណៈ  នៅលើទីលាន ប្រជាធិបតេយ្យ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដែលមានអ្នកចូលរួម ២០០នាក់ ៕

ដកស្រង់ពី៖ ដើមអម្ពិល