Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​សុវត្ថិភាពដើម្បី​បង្កើន​ទីផ្សារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលនៅតែបន្តជំរុញគម្រោងទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៅកម្ពុជាឱ្យកាន់តែមានសកម្មភាពខ្លាំងដដែល ដើម្បីរកទីផ្សារសម្រាប់កសិផលរបស់ប្រ ជាពលរដ្ឋកម្ពុជា ។

គម្រោងនេះ ត្រូវបានសហការជាមួយបណ្ដាដៃគូរជាច្រើនទាំងរដ្ឋ និង ឯកជន ហើយនៅតែបន្តសសហការជាមួយដៃគូរឯកជនជាច្រើនជាក់ស្ដែងថ្មីៗនេះ គម្រោ ងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ដៃគូរជាមួយក្រុមហ៊ុនឯកជនថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់នេះឱ្យទៅមុខមួយកម្រិតទៀត ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៦ ឧសភា ២០២០ បានបង្ហាញថា ក្រសួងបានសម្រេចចុះហត្ថលេខាថ្មីមួយជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បី លើកកម្ពស់គម្រោងមួយនេះឱ្យ កាន់តែប្រសើរដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកសិករកម្ពុជាផ្ទាល់តែម្ដង ។

ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយឯកឧត្តម វ៉ា រុតសាន ប្រធានទីប្រឹក្សា នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុង ប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ព្រមទាំង ក្រុមការងារគម្រោងជាច្រើនរូប ។

លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបន្លែ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំ ប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករផលិតបន្លែ សុវត្ថិភាព តាមខេត្តគោលដៅចំនួន ១៨ ដើម្បីតភ្ជាប់ទីផ្សារ និងសម្របសម្រួលភាពជាដៃគូ វិស័យសាធារណៈ-ឯកជន ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ ។

លោកបន្តថា កិច្ចសហការជាមួយក្រុមហ៊ុនឯកជន ក្នុងការលើកស្ទួយគម្រោងនេះ នឹងបង្កើនកិច្ចសហការគ្នាកាន់តែស៊ីជម្រៅរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែ សុវត្ថិភាព ជាពិសេសជួយសម្របសម្រួលដល់ក្រុមផលិតបន្លែសុវត្ថិភាពដោយគាំទ្រផែន ការផលិតបន្លែ និងតភ្ជាប់ទីផ្សារ ។

លោកបន្ថែមថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយ ត្រូវបានដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាព កសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិ ជ្ជកម្ម និងទីផ្សារ ។

គម្រោងប្រតិប ត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវាក់តម្លៃទំនិញ ពាណិជ្ជចំនួន ៥ ដូចជា ៖ បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ ។

លើសពីនេះ គម្រោង សម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រ វាក់តម្លៃបន្លែ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា បច្ចេកទេសដាំដុះ ការ ធ្វើផែនការហិរញ្ញវត្ថុ និងអាជីវ កម្ម ប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ ។

ថ្មីៗនេះ គម្រោងបានសហការជាមួយ ក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ដែលបង្កើត ផ្សារទំនើបនៅរាជធានីដើម្បីភ្ជាប់ ក្រុមកសិករផលិតបន្លែសុវត្ថិភាពពីសហគមន៍ផលិតផ្ទា ល់មកដល់រាជធានីភ្នំពេញ ។

គួរកត់សម្គាល់ថា កម្ពុជាជាប្រទេសកសិកម្ម ក៏ប៉ុន្តែក្នុងមួយឆ្នាំៗកម្ពុជាបាននាំចូល បន្លែពីក្រៅប្រទេសរាប់តោន និងគិតជាទឹកប្រាក់រាប់រយលានដុល្លារផងដែរ ដើម្បីមកបំពេ ញទីផ្សារក្នុងប្រទេសកម្ពុជា ។

តែយ៉ាងណាក្ដីកម្ពុជាក៏បាននាំចេញបន្លែស្រស់ទៅកាន់ទី ផ្សារមួយចំនួនផងដែរ និងមានផលិតផលខ្លះបាននាំចេញទៅកាន់ប្រទេសមួយចំនួនក្នុង សហគមន៍អឺរ៉ុបទៀតផង ៕

ដកស្រង់ពី៖ កោះសន្តិភាព