បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង តែងតាំងឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ជាស្នងការនគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន។ បើតាមប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ៕

ដកស្រង់ពី៖ Fresh News