Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

WHO នៅ​តែ​បារម្ភ​ពី​ការ​កើនឡើង​ករណី​​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក

  • បោះពុម្ព

តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីអង្គការសុខភាពពិភពលោកមួយរូប នៅក្នុងកម្មវិធី Global Town Hall របស់ CNN កាលពីយប់ម្សិលមិញ បាននិយាយថា នៅមានកន្លែងដែលវីរុសកូរ៉ូណាផ្ទុះឡើងខ្លាំងនៅជុំវិញពិភពលោក ដែលធ្វើឱ្យមានការព្រួយបារម្ភ។

លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ របស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ចំពោះការកើនឡើងដ៏ធំនៃចំនួនករណីឆ្លង នៅក្នុងប្រទេសរុស្ស៊ី អាហ្វ្រិក អាមេរិក ប្រទេសមួយចំនួននៅអាស៊ីខាងត្បូង និងប្រទេសមួយចំនួននៅអឺរ៉ុប។

លោកស្រីបានមានប្រសាសន៍ថា៖ «ទាំងនេះ គឺជាតំបន់ដែលយើងព្រួយបារម្ភ ពីព្រោះដូចយើងដឹងហើយ នៅពេលដែលមេរោគនេះមានឱកាសឆ្លង វាអាចរីកលូតលាស់យ៉ាងឆាប់រហ័ស។ អ្

នកណាម្នាក់ក្នុងចំណោមអ្នកទាំងនោះ ពិតជាអាចឆ្លងបានយ៉ាងលឿន ហើយយើងបានឃើញពីរបៀបដែលវីរុសនេះ ប៉ះពាល់ដល់ប្រជាជនងាយរងគ្រោះ ហើយនោះគឺជាការព្រួយបារម្ភដ៏ធំមួយរបស់យើង»។

ជាមួយគ្នានេះដែរ លោកស្រីក៏បានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា វ៉ាក់សាំងណាមួយអាចត្រូវបានដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំនេះ ប្រសិនបើវាអាចដូចការរំពឹងទុក៕ ដកស្រង់ចេញពីវេបសាយ

ដកស្រង់ពី៖ Fresh News