បណ្តាញសង្គម

ស្ពានអាកាសទី៤ និងផ្លូវក្រោមដី តិចណូ នឹងបើកការដ្ឋាន ស្ថាបនា នៅថ្ងៃទី៩ កញ្ញា ស្អែកនេះ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបិទផ្លូវ ជាបណ្តោះអាសន្ន នៅលើកំណាត់ មហាវិថី គឹមអ៊ីលស៊ុង ចាប់ពីរង្វង់មូល ទួលគោក ដល់ស្តុបទួលគោក ដើម្បីបើកការដ្ឋាន ស្ថាបនា ស្ពានអាកាសទី៤ និងផ្លូវក្រោមដី តិចណូ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

យោងតាម សេចក្តីជូនដំណឹង របស់សាលា រាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា បានឲ្យដឹងថា ដើម្បីប្រារព្ធ ពិធីឲ្យប្រព្រឹត្តទៅ ដោយរលូន និងរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាន ការកកស្ទះចរាចរណ៍ សាលារាជធានី នឹងធ្វើការបិទសកម្មភាព ចរាចរណ៍ ជាបណ្តោះអាសន្ន នៅលើកំណាត់ មហាវិថី គឹមអ៊ីលស៊ុង ដែលជាផ្លូវឆ្លងកាត់ បរិវេណកន្លែង ប្រារព្ធកម្មវិធី នៅថ្ងៃស្អែក៕