Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូត​កម្ពុជា​៩​រូប​ប្តេជ្ញា​រក​ដំណោះស្រាយ​បញ្ហា​លំបាក​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ខ្លួន​ធ្វើ​បេស​កម្ម​ពិសេស​នោះ​បញ្ហា​កូ​វី​ដ​១៩

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តំណាងឯកអគ្គរាជទូតចំនួន៩ ដែលនឹងត្រូវបំពេញបេសកម្មការទូត នៅរយៈពេលខ្លីខាងមុខនេះ បានប្តេជ្ញាថា នឹងខិតខំដោះស្រាយការលំបាកជូនប្រជាពលរដ្ឋខ្លួន ពិសេសនោះបញ្ហាជំងឺកូវីដ១៩ដែលកំពុងផ្ទុះឡើងតែម្តង ។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមិថុនា នៅវិមានរដ្ឋសភា លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋបារាំងតំណាងឯកអគ្គរាជទូតផ្សេងទៀត បានលើកឡើងថា ការងារដំបូងដែលឯកអគ្គរាជទូតទាំងអស់ត្រូវធ្វើបំពេញបេសកម្មនោះ គឺដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋក៏ដូចជា និស្សិត ពលករដែលកំពុងរស់នៅប្រទេសដែលខ្លួនធ្វើបេសកម្ម ពិសេសបញ្ហានោះដោះបញ្ហាជំងឺកូវីដ១៩តែម្តង ។

លោកបន្តថា ការដែលឯកអគ្គរាជទូតត្រូវធ្វើទៀត គឺការការពារឲ្យខានតែបាន នូវឯករាជ្យ និងអធិបតេយ្យភាពរបស់ជាតិ ។

លោកបញ្ជាក់ថា៖« ថ្ងៃនេះសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យយើងខ្ញុំ ៩នាក់ ចូលជួបសម្តែងការជួបសម និងជម្រាបលា មុនពេលទៅបំពេញបេសកម្មការទូតនៅក្រៅប្រទេស ។

យើងបានប្តេជ្ញាចិត្តនឹងខិតខំបំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការខិតខំបំពេញការងារផ្នែកទូតនេះ ដើម្បីការពារនូវផលប្រយោជន៍ស្នូលរបស់ជាតិក្នុងការការពារឲ្យខានតែបាននូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាក៏ដូចជា ឧត្តមប្រយោជន៍របស់កម្ពុជា»។

លោកបន្តថា តំណាងទូតទាំងអស់នឹងខិតខំអនុវត្តនូវការងារការទូតសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាទាក់ទងអ្នកវិនិយោគទន់មកបណ្តាក់ទន់នៅកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់កម្ពុជាក៏ដូចជា ខិតខំសម្របសម្រួលអនុវត្តនូវការទូតសភា ក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គនីតិបញ្ញាត្តិកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ។

បើតាមលោកទូតបានអះអាងថា ក្នុងជំនួបតំណាងទូតទាំងអស់ក៏បានទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា ដែលសម្តេចបានផ្តាំផ្ញើថា ក្នុងនាមជាអគ្គរាជរដ្ឋទូត គឺត្រូវខិតខំបំពេញការងារ និងកម្ពស់កិច្ចសហប្រតិបត្តិការលើប្រទេសជាមិត្តលើកគ្រប់វិស័យ ។

ជាពិសេសនោះ គឺការការពារឯករាជ្យអធិបតេយ្យ ដែលជាឧត្តមប្រយោជន៍របស់កម្ពុជា ។

ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពទ្វេភាគី ឲ្យកាន់តែប្រសើរ និងស្អិតរមួត ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា ជាងនេះលើកកម្ពស់នូវអត្តសញ្ញាណនូវសេចក្តីថ្លែងថ្នូររបស់ជាតិ ដោយខិតខំផ្សព្វផ្សាយ ឲ្យបណ្តាប្រទេសជាមិត្តយល់ច្បាស់ពីការពិតរបស់កម្ពុជា និងផ្សព្វផ្សាអត្តសញ្ញាណដូចជា វិស័យសិល្បៈ វប្បធម៌ ប្រពៃណីខ្លួនដែលមានជាយូរលង់មកហើយ ។

លោកទូតក៏បានលើកឡើងថា ជាមួយគ្នានោះស្របតាមកាលៈទេសៈនាពេលបច្ចុប្បន្ននេះ សម្តេចប្រធានរដ្ឋសភាក៏បានជំរុញដល់តំណាងទូតទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា ក្តាប់ឲ្យបាននូវការវិវត្តន៍ពីស្ថានភាពសេដ្ឋកិច្ចនយោបាយ ហើយត្រូវធ្វើយ៉ាងណាពន្យល់ឲ្យបណ្តាប្រទេសជាមិត្តយល់ច្បាស់ពីកម្ពុជា ។

ហើយត្រូវក្តាប់ឲ្យបាននូវមតិអមិត្តដែលមានចេតនាក្នុងការបំផ្លាញ និងដាក់សម្ពាធមកលើកម្ពុជា ។ ម្យ៉ាងទៀតសម្តេចប្រធានក៏បានឲ្យឯកអគ្គរាជទូតត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាផ្សេងៗ ដល់ប្រជាពលរដ្ឋក៏ដូចជា និស្សិត ពលករ ដែលកំពុងរស់នៅក្នុងប្រទេសដែលអស់លោកនឹងបំពេញបេសកម្មនេះផងដែរលើសពីនេះត្រូវស្វែងយល់ និងរកដំណោះស្រាយជូនពួកគាត់ផងដែរ ។

សូមជម្រាបថា ឯកអគ្គរាជទូតដែលទើបតែងតាំងទាំង៩រូប នឹងត្រូវចាកចេញពីប្រទេស ដើម្បីបំពេញបេសកម្មនៅបណ្តាប្រទេសនានានៅពេលខ្លីខាងមុខរួមមាន

១- លោកកាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស

២- លោ តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី

៣- លោក មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី

៤- លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង

៥- លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

៦- លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

៧- លោកជំទាវ ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

៨- លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី

៩- លោកសុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបូរី ៕

ដកស្រង់ពី៖ កោះសន្តោភាព