Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ស ថេ​ត ណែនាំ​មន្ត្រី​ប៉ូលិស​ហាម​បាញ់បោះ​សេរី និង​ត្រូវ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ មិថុនានេះ បានបញ្ជាទៅកាន់មន្ត្រីប៉ូលិស និងមន្ត្រីនគរបាលជាតិថ្មីដែលទើបប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិចំនួន ១៧៤នាក់ ត្រូវផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការផ្តល់ជូននូវសេវាផ្សេងៗ និងត្រូវតែកាត់សក់ខ្លីជាប់ជាប្រចាំ ជាពិសេសមិនត្រូវប្រើប្រាស់អាវុធធ្វើការបាញ់បោះដោយសេរីនោះទេ ។

ងក្នុងពីធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន ១៧៤នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីថ្មីជាច្រើនចំណុចក្នុងនោះរួមមាន ៖'

១. ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ

២. ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ

៣. ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ

៤. ត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់តាមការណែនាំគោរពរៀមច្បង និងប្រធានអង្គភាពដែលនឹងត្រូវចាត់តាំងទៅបម្រើការងារនៅទីនោះ

៥. ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជា ការផ្តល់សេវាសាធារណ:ឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

៦. ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ

៧. ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ

៨. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបើក ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់ ៩. ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេស គឺគ្រឿងញៀន

១០. ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវហាមដាច់ខាតការបាញ់បោះសេរី ជាងនេះទៅទៀតលោក ស ថេត ក៏បានណែនាំមន្ត្រីនគរបាលទាំងអស់ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕

ដកស្រង់ពី៖ កោះសន្តិភាព