Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារការពារ និងបង្ការវីរុសកូវីដ១៩ ចំនួន១២មុខ ពីក្រសួងការពារប្រទេសចិន

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិកម្ពុជា បន្តទទួលជំនួយជាសម្ភារការពារ ទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ចំនួន១២មុខ ពីក្រសួងការពារប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

គួរជម្រាបថា នេះជាលើកទី៣ហើយ ដែលក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា។

ការប្រគល់លើកទី១ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង ២តោន និងមានចំនួន ១១មុខ ដែលមានតម្លៃប្រមាណ ១លានផងដែរ។

នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិន ទទួលលទ្ធផលគួរជាទីមោទនៈ

ដូចនេះប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ៕

ដកស្រង់ពី៖ Fresh News